Nokia ចេញ​វីដេអូ​រំឭក​រឿង​ចាស់​កាល​ពី ១៨ ឆ្នាំ​មុន ជាមួយ​ស្មាតហ្វូន​ជំនាន់​ថ្មី

  • 2019-05-25 09:07:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពត​ផ្សព្វផ្សាយ​ភាគ​ច្រើន​របស់​ក្រុមហ៊ុន​ផលិត​ទូរសព្ទ ច្រើន​ផ្ដោត​លើ​ការ​ឌឺដង​បញ្ឆិតបញ្ឆៀង​ទៅ​កាន់​គូ​ប្រជែង​តាម​រយៈ​សកម្មភាព​ ឬ​កាយវិការ​ណា​មួយ។ ប៉ុន្តែ​សម្រាប់ Nokia ដែល​ថ្មីៗ​នេះ​ទើប​ចេញ​ស្មាតហ្វូន​ឆ្នាំ ២០១៨ ចំនួន ៤ សេរ៊ី ក៏​បង្ហោះ​ផ្សាយ​នូវ​វីដេអូ​មួយ​ក្រោម​ចំណង​ជើង​ការ​ណែនាំ​ស្មាតហ្វូន​ថ្មី​លើ Android One។​

អត្ថន័យ​ចង់​បង្ហាញ​ពី​មិត្តភ័ក្ដិ​ជិតស្និទ្ធ ២ រូប បាន​រាប់អាន​គ្នា​តាំងតែ​ពី​កុមារភាព​ចាប់​តាំង​ពី​ជំនាន់​កាន់​ទូរសព្ទ Nokia 3310 (បង្ហាញ​ខ្លួន​ឆ្នាំ ២០០០) រហូត​ចេះ​ជួយ​យក​អាសា​គ្នា​ដល់​សព្វថ្ងៃ ជាមួយ​ការ​កាន់​ស្មាតហ្វូន Nokia សេរ៊ី​ថ្មី ដែល​ទើប​ដាក់​តាំង​នៅ​ក្នុង​ពិព័រណ៍ Mobile World Congress មុន​នេះ​បន្តិច។

ទស្សនា​វីដេអូ​ខាង​ក្រោម:'

អត្ថបទទាក់ទង៖

ប្រភព៖ PhoneArena   អត្ថបទ៖ កៅ រក្សា