ប្រភព​ស្និទ្ធ Liverpool ៖ គ្មាន​ថ្ងៃ Liverpool ​ទិញ​ Ramos ​ទេ ​ឱ្យ​ទទេ​ក៏​មិន​យក​ដែរ​

  • 2019-05-26 03:34:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​ស្និទ្ធ​នឹង​ក្រុម Liverpool ​បាន​បញ្ជាក់​ថា​គ្មាន​ថ្ងៃ​ដែល​ក្រុម​នេះ​នឹង​ព្រម​ទិញ​យក​ខ្សែ​ការពារ Sergio Ramos ​ឡើយ ​បើ​ទោះ​ជា​យក​មិន​អស់​លុយ​ក៏​មិន​ព្រម​យក​ដែរ។

Ramos ​មាន​ដំណឹង​ថា​ចង់​ចាកចេញ​ពី Real Madrid ហើយ​នៅ​រដូវ​ក្ដៅ​នេះ។ ក្នុង​នោះ​មាន​ក្រុម​ជា​ច្រើន​ចង់​បាន​រូប​គេ ​ហើយ​ប្រភព​នៅ​អេស្ប៉ាញ​បាន​ចុះ​ទៀត​ថា Liverpool ​ក៏​មាន​ចិត្ត​ចង់​បាន​ដែរ ដើម្បី​យក​មក​លេង​កណ្ដាល​ជាមួយ Van Dijk ។

ទន្ទឹម​នឹង​រឿង​ចចាមអារ៉ាម​នេះ​ដែរ ​ប្រភព​ស្និទ្ធ​នឹង​ក្រុម​ហង្ស​ក្រហម​បាន​បញ្ជាក់​ថា ​ភាគរយ​ដែល​ក្រុម​នេះ​ទិញ Ramos ​គឺ​មាន ០,០០​%​។ Liverpool ​គ្មាន​ថ្ងៃ​ទិញ​ខ្សែ​ការពារ​អេស្ប៉ាញ​នេះ​ឡើយ ​បើ​ទោះ​ជា​គេ​ស្ថិត​ក្នុង​ស្ថានភាព​ផ្ទេរ​មិន​អស់​លុយ ​ក៏​ក្រុម​អង់គ្លេស​នេះ​មិន​យក​ដែរ។ ​Ramos ​មិន​សម​លេង​ក្នុង​ទម្រង់​របស់​លោក Klopp ​ឡើយ៕

អត្ថបទ៖ មុន្នីរម្យ