ចិន​បង្ហាញ​រថភ្លើង​​ល្បឿន​លឿន​ដល់ ៦០០ គ.ម/ម៉

  • 2019-05-26 03:59:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​រដ្ឋ​ចិន​ China Railway Rolling Stock Corporation (CRRC) បាន​បង្ហាញ​ចេញ​រូបរាង​គំរូ​​នៃ​រថភ្លើង​ល្បឿន​លឿន​ដែល​អាច​បើកបរ​ដល់​ល្បឿន ៦០០ គ.ម/ម៉ ឯណោះ។

៦០០ គ.ម/ម៉ គឺ​លឿន​ខ្លាំង ដោយ​វា​អាច​ដឹក​អ្នក​ដំណើរ​ពី​ទីក្រុង​ប៉េកាំង ទៅ​កាន់​ទីក្រុង​សៀងហៃ​ក្នុង​រយៈពេល​ត្រឹម​តែ ៣ ម៉ោង កន្លះ​ប៉ុណ្ណោះ ​ប្រៀប​ធៀប​នឹង​ការ​ជិះ​​យន្តហោះ​ដែល​ចំណាយ​ពេល ៤ ម៉ោង​កន្លះ។ នេះ​បើ​តាម​ការ​​លើក​ឡើង​របស់​ប្រធាន​ផ្នែក​វិស្វកម្ម​របស់ CRRC។

ល្បឿន​លឿន​របស់​រថភ្លើង​នេះ​បាន​មក​ពី​ការ​​ឌីហ្សាញ​បែប​ Maglev ដែល​ប្រើ​ប្រាស់​កម្លាំង​ដែក​ឆក់​ដើម្បី​រុញ​ច្រាន​ មិន​ប្រើ​ប្រាស់​កង់​​ដូច​រថភ្លើង​ធម្មតា​នោះ​ឡើយ។ រថភ្លើង​នេះ​នឹង​ត្រូវ​ចូល​ក្នុង​ដំណាក់​កាល​សាក​ល្បង​ក្រោយ​ពី​បង្ហាញ​រូបរាង​គំរូ​នេះ រួច​នៅ​ឆ្នាំ ២០២១ ទើប​ចាប់​ផ្ដើម​ផលិត៕

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង