រឿងសំខាន់ៗដែលអ្នកគួរដឹង មុនចុចមើល Europa វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃស្អែក
- 2019-05-28 04:15:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងសំខាន់ៗដែលអ្នកគួរដឹង មុនចុចមើល Europa វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃស្អែក
ចន្លោះមិនឃើញ
Arsenal និងត្រូវប្រជែងជាមួយក្រុមរួមលីគ Chelsea ក្នុងវគ្គផ្ដាច់ព្រ័ត្រ Europa League នៅសប្ដាហ៍នេះ។ កាំភ្លើងធំបានឡើងមកកាន់វគ្គនេះ បន្ទាប់ពីយកឈ្នះ Valencia ក្នុងជើងទីពីរ ៤-២ ដោយ Pierre-Emerick Aubameyang ធ្វើបាន៣គ្រាប់ម្នាក់ឯង និង Alexandre Lacazette ស៊ុតចូលមួយគ្រាប់ សរុបទាំងពីរជើងឈ្នះ ៧-៣។
ចំណែកក្រុមលោក Maurizio Sarri ឈានដល់វគ្គផ្ដាច់ព្រ័ត្រ ក្រោយឈ្នះបាល់ប៉េណាល់ទី លើក្រុម Eintracht Frankfurt។ យ៉ាងណាមុនការប្រកួត Sabay នឹងបង្ហាញចំណុចសំខាន់ៗពាក់ព័ន្ធនឹងការប្រកួត៖
ការប្រកួតលេងថ្ងៃណា ម៉ោងប៉ុន្មាន
វគ្គផ្ដាច់ព្រ័ត្ររវាង Chelsea និង Arsenal លេងនៅយប់ថ្ងៃពុធ ទី ២៩ ខែ ឧសភា វេលាម៉ោង២រំលងអាធ្រាត្រ។
តើមានការប្រើ VAR ទេ?
គឺប្រើ។ វានឹងក្លាយជាការប្រកួត Europa League លើកដំបូងដែលប្រើប្រាស់ប្រព័ន្ធវីដេអូជំនួញអាជ្ញាកណ្ដាល។ សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបមានគម្រោងប្រើប្រាស់ VAR ក្នុងរដូវកាល២០១៩-២០ ក្នុងពានរង្វាន់ប្រចាំទ្វីបអឺរ៉ុបធំទាំងពីរ។ ក្នុងរដូវកាលនេះ Champions League បានប្រើប្រាស់ VAR ចាប់ពីវគ្គចាញ់ធ្លាក់។
ការប្រកួតនេះលេងនៅទីណា
UEFA Europa League ផ្ដាច់ព្រ័ត្រនឹងលេងនៅទីក្រុង Baku ប្រទេស Azerbaijan ក្នុងកីឡដ្ឋាន Baku Olympic Stadium ដែលអាចផ្ទុកអ្នកទស្សនាបាន ៦៩ ៨៧០នាក់។
មុននឹងឡើងមកវគ្គផ្ដាច់ព្រ័ត្រ ក្រុមទាំងពីរមានស្ថិតិប្រកួតយ៉ាងណា?
Chelsea
Group Stage
PAOK 0-1 Chelsea
Chelsea 1-0 Videoton
Chelsea 3-1 BATE
BATE 0-1 Chelsea
Chelsea 4-0 PAOK
Videoton 2-2 Chelsea
Last 32
1st Leg - Malmo 1-2 Chelsea
2nd Leg - Chelsea 3-0 Malmo
Last 16
1st Leg - Chelsea 3-0 Dynamo Kiev
2nd Leg - Dynamo Kiev 0-5 Chelsea
Quarter-Final
1st Leg - Slavia Prague 0-1 Chelsea
2nd Leg - Chelsea 4-3 Slavia Prague
Semi-Final
1st Leg - Eintracht Frankfurt 1-1 Chelsea
2nd Leg - Chelsea 1 (4) - 1 (3) Eintracht Frankfurt
Arsenal
Group Stage
Arsenal 4-2 Vorskla Poltava
Qarabag 0-3 Arsenal
Sporting CP 0-1 Arsenal
Arsenal 0-0 Sporting CP
Vorskla Poltava 0-3 Arsenal
Arsenal 1-0 Qarabag
Last 32
1st Leg - BATE 1-0 Arsenal
2nd Leg - Arsenal 3-0 BATE
Last 16 1st Leg - Rennes 3-1 Arsenal
2nd Leg - Arsenal 3-0 Rennes
Quarter-Final
1st Leg - Arsenal 2-0 Napoli
2nd Leg - Napoli 0-1 Arsenal
Semi-Final
1st Leg - Arsenal 3-1 Valencia
2nd Leg - Valencia 2-4 Arsenal