សោក​ស្តាយ​ ចាន់ វឌ្ឍនាកា និង​ PKNS ចែកផ្លូវគ្នាហើយ​

  • 2019-05-30 14:29:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ ចាន់ វឌ្ឍនាកា និង​ក្លឹប​លីគ​កំពូល​ម៉ាឡេស៊ី​ PKNS FA បាន​ឈាន​ដល់​ចែក​ផ្លូវ​គ្នា​ហើយ​ បន្ទាប់​ពី​កីឡាករ​កម្ពុជា​ម្នាក់​នេះ​ប្រកប​អាជីព​នៅ​ក្លឹប​នេះ​បាន​​ជាង​ពាក់​​កណ្តាល​រដូវ​កាល​ឆ្នាំ​២០១៩​នេះ។ ​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​វិបសាយ​ stadiumastro មុន​នេះ​បន្តិច។​

ចាន់ វឌ្ឍនាកា ពេល​បង្ហាញ​ខ្លួន​លើ​ទី​លាន (រូបថត៖ PNKS)

តាម​ការ​ផ្សាយ​របស់​ stadiumastro លោក Md Adi Harmizi Ariffin អគ្គលេខាធិការ​ក្លឹប​ PKNS បាន​និយាយ​ថា កីឡាករ​កម្ពុជា​ ចាន់ វឌ្ឍនាកា ត្រូវ​ចាក​ចេញ​ពី​ PKNS ​កំឡុង​ពេល​រដូវ​កាល​ដោះ​ដូរ​ដែល​ត្រូវ​បាន​បិទ​កាល​ពី​ថ្ងៃ​ម្សិល​មិញ។

លោក​និយាយ​ថា ៖«វត្តមាន​របស់​ ចាន់ វឌ្ឍណាកា បាន​មាន​ឥទ្ធិពល​ដល់​PKNS ប៉ុន្តែ​​យុទ្ធសាស្ត្រ​របស់​ក្រុម​ យើង​ត្រូវ​តែ​ផ្លាស់​ប្តូរ​ផែន​ការ​ជា​មួយ​​កីឡាករ​ដែល​យើង​មាន»។​

ការ​បញ្ចេញ​ ចាន់ វឌ្ឍនាកា បាន​ធ្វើ​ឲ្យ​ក្លឹប​ PKNS សម្លឹង​ឃើញ​កីឡាករ​​ថៃ​កូន​កាត់​ Kittiphong Pluemjai ដើម្បី​ជួយ​ពង្រឹង​តំបន់​ប្រយុទ្ធ។

ចាន់ វឌ្ឍនាកា បង្ហាញ​ខ្លួន​បាន​ល្អ​​កាល​ពី​ជើង​ទី​១​ដោយ​រក​គ្រាប់​បាល់​បាន​២​គ្រាប់​ និង​assist បាន​៤​ដង​ ប៉ុន្តែ​នៅ​ជើង​ទី​២​ធ្វើ​មិន​បាន​ល្អ​ សូម្បី​ជម្រើស​១១​នាក់​ដំបូង​អត់​ជាប់​ដែរ៕

អត្ថបទ៖ ជាន ចាន់រ៉ា