ចាន់ វឌ្ឍនាកា ​ជូន​ពរ​ជម្រើស​ជាតិ ​ឈ្នះ​យប់​នេះ ​និង​ជើង​ទី​២​លើ​ក្រុម​ប៉ាគីស្ថាន​

  • 2019-06-06 04:41:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ ចាន់ វឌ្ឍនាកា ​បាន​បង្ហោះ​ជូន​ពរ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​ឱ្យ​ទទួល​បាន​ជ័យជម្នះ​នៅ​យប់​នេះ ​និង​ប្រកួត​ជើង​ទី​២ ​លើ​ក្រុម​ប៉ាគីស្ថាន ​នា​ការ​ប្រកួត​ជម្រុះ​ FIFA World Cup 2022 ។

សម្រាប់​ជម្រើស​ជាតិ​ឆ្នាំ​នេះ ​មិន​មាន​ឈ្មោះ វឌ្ឍនាកា ​និង​កីឡាករ​ល្បី​ៗ​មួយ​ចំនួន​ទៀត​ទេ ​ដោយ​លោក Felix ​បាន​កោះ​ហៅ​កីឡាករ​ក្មេង​ៗ​ច្រើន​ឱ្យ​បង្ហាញ​សមត្ថភាព។ ​កីឡាករ​ដែល​ជ្រើសរើស​ទាំង​អស់ ​ត្រូវ​បាន​គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន ​បញ្ជក់​ថា​ពួកគេ​សុទ្ធ​តែ​មាន​ទឹក​ចិត្ត ឆន្ទះ​មោះមុត​ក្នុង​ការ​លេង​ឱ្យ​ជម្រើស​ជាតិ។ លោក​ ក៏​មាន​ជំនឿ​ចិត្ត​លើ​ពួកគេ​ខ្លាំង​ណាស់​ដែរ។

បើ​ទោះ​ជា​មិន​បាន​ជាប់​មែន ប៉ុន្តែ​កីឡាករ​ទើប​តែ​ត្រលប់​ពី​លីគ​កំពូល​ម៉ាឡេស៊ី​ក៏​បាន​បង្ហោះ​ជូន​ពរ​ជម្រើស​ជាតិ​កម្ពុជា​ក្នុង​ការ​ប្រកួត​យប់​នេះ​ដែរ។ ក្នុង​សារ​នោះ ​មាន​ន័យ​ដូច​នេះ​ថា​៖ “សូម​ជ័យជម្នះ​ កើត​មាន​ចំពោះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ របស់​យើង​ទាំង​ក្នុង​ការ​ប្រកួត​ថ្ងៃនេះ​ក៏​ដូចជា​ការ​ប្រកួត​ជើង​ទី​២ សូម​ចូលរួម​ផ្ដល់​កម្លាំង​ចិត្ត​ដ​ល់​ក្រុម​ជម្រើស​ជាតិ​យើង​ទាំងអស់​គ្នា "ទាំងអស់​គ្នា​ដើម្បី​កម្ពុជា”៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី