ចាន់ វឌ្ឍនាកា ចូល​រួម​បើក«ជើងឯកវិទ្យាល័យ» ខណៈថ្ងៃបើកឆាកម្ចាស់ផ្ទះចាញ់ធ្ងន់

  • 2019-06-07 07:47:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ទី​៦​ ខែ​មិថុនា ម្សិល​មិញ​នេះ កីឡាករ​​ល្បី​ឈ្មោះ​ ចាន់ វឌ្ឍនាកា បាន​បង្ហាញ​ខ្លួន​ក្នុង​ពិធី​បើក​ការ​ប្រកួត​​ពាន​រង្វាន់​សិស្ស​វិទ្យាល័យ​គឺ​«ជើង​ឯក​វិទ្យាល័យ»​នៅ​ទី​លាន​វិទ្យាល័យ​ច្បារ​អំពៅ​ រាជ​ធានី​ភ្នំពេញ។

ចាន់ វឌ្ឍនាកា ស្ថិត​ក្នុងក្បួនដង្ហែ

បន្ទាប់​ពី​ចូល​រួម​ពិធី​បើក​ការ​ប្រកួត​នេះ​ចប់​ ចាន់ វឌ្ឍនាកា​​ទំនង​ជា​មិន​បាន​ចូល​រួម​ទស្សនា​ផ្ទាល់​នៃ​ការ​ប្រកួត​រវាង​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ និង​ប៉ាគីស្ថាន​នៅ​ពហុកីឡដ្ឋាន​ជាតិ​វគ្គ​ជម្រុះ​ World Cup 2022 និង​ Asian Cup 2023 ដោយ​ឃើញ​រូប​គេ​​ត្រូវ​បាន​បង្ហោះ​រូប​ភាព​មើល​តាម​កុំព្យួទ័រដែល​ផ្សាយ​ផ្ទាល់​ដោយ BTV។

ពិធី​បើក​ការ​ប្រកួត​ជើង​«ជើង​ឯក​វិទ្យាល័យ»​ត្រូវ​បាន​រៀប​ចំ​យ៉ាង​អធិកអធម​គួរ​សម​ដោយ​មាន​ពិធី​ដង្ហែ​ក្បួន និង​ចូល​រួម​គណៈ​អធិបតី​ដោយ​ប្រធាន​កិត្តិយស​ក្លឹប​បឹង​កេត ប្រធាន​ក្លឹប​បឹង​កេត​ អ្នក​ចាត់​ការ​ កីឡាករ​ មន្ត្រី​រាជ​ការ​ច្បារ​អំពៅ និង​សិស្ស​មក​ពី​វិទ្យាល័យ​​ដែល​បាន​ចូល​រួម​ប្រកួត។

ចាន់ វឌ្ឍនាកា

កាល​ពី​ម្សិល​មិញ​ក៏​មាន​ការ​ប្រកួត​បើក​ឆាក​ដែល​ក្រុម​ម្ចាស់​ផ្ទះ​វិទ្យាល័យ​ច្បារ​អំពី​បាន​ចាញ់​ធ្ងន់​ក​ក្រោម​ថ្វី​ជើង​ក្រុម​វិទ្យាល័យ​ឥន្ទ្រទេវី​ក្នុង​លទ្ធផល​ ០-៨។ សូម​បញ្ជាក់​ថា ពាន​រង្វាន់​នេះ​មាន​ប្រាក់​រង្វាន់​រហូត​ដល់​ ១៥០០០​ដុល្លារ​អាមេរិក៕

ក្រុម​ឥន្ទ្រទេវី
ក្រុម​ច្បារ​អំពៅ
សកម្មភាព​ប្រកួត

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី