សត្វក្រៀលប្រាំបីក្បាល​វិល​មក​តំបន់អភិរក្ស​អន្លង់ព្រីង​មុន​រដូវ​កាល​

  • 2019-06-12 04:42:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស​ត្វ​ក្រៀលចំនួន​ប្រាំបី​ក្បាល​បាន​វិល​មក​តំបន់​អភិរក្ស​វិញ​មុន​កាលកំណត់ ធ្វើ​ឲ្យ​ក្រុម​អភិរក្ស​សត្វ​ព្រៃ​​តាម​ដាន​អង្គេត និង​សំណូមពរ​ដល់​ប្រ​ជា​ពល​រដ្ឋ​កុំ​ឲ្យ​បង្កការ​រំខាន​ដល់​សត្វ​ទាំងនេះ។

(រូបភាព៖ BirdLife International Cambodia Programme)

នៅ​លើទំព័រ​ហ្វេស​ប៊ុក​របស់​អង្គការBirdLife International Cambodia Programme ​បាន​សរសេរនៅ​ព្រឹកនេះ​ថាជាទូ​ទៅ​ក្រោយ​ពី​ពងកូន​ហើយ​សត្វក្រៀល​មក​រក​ចំណី​នៅ​ តំបន់​​ការពារ​ទេសភាព​អន្លង់ព្រីង​ ស្រុក​កំពង់ត្រាច ខេត្ត​កំពត ជារៀងរាល់​ឆ្នាំ​ចាប់ពី​ខែធ្នូដល់​ខែឧសភា។

ប្រ​ភពខាងលើ​សរសេរ​បន្តថា៖ «ក្នុងរដូវកាល ឆ្នាំ២០១៨ -២០១៩​នេះក្រុមការ​ងារយើងអង្កេត​ឃើញថា ​សត្វក្រៀល​ចុងក្រោយ​បានចាក​ចេញពី​តំបន់​ដីសើម​នេះក្នុងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។ តែ​ចម្លែកនា​ឆ្នាំនេះ​សត្វ​ ក្រៀល ​មួយហ្វូង​(០៨ក្បាល)​បាន​សំរេច​ចិត្ត​ត្រលប់​មករក​ ចំណីនៅតំបន់​ការពារ​ទេសភាព​នេះ​វិញនា​ថ្ងៃ​ទី៤ខែមិថុនា​ និង​បន្តរស់​នៅទីនោះ​រហូត​ដល់ពេ​លបច្ចុប្បន្ន​នេះ។ ក្រុមការ​ងារ​យើង​កំពុង​អង្កេត​តាមដាន​និងអំពី​ភាពមិន​ប្រក្រតី​នេះនិង​សំណូមពរ​ដល់ប្រជាសហគមន៍​កុំរំខាន​ពួកវា»៕

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម
អត្ថបទថ្មី