ខ្លាំងមែន! អ្នកខេត្តត្បូងឃ្មុំឈ្នះជើងឯកនៅភ្នំពេញមួយទៀតហើយ
- 2019-06-14 02:47:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លាំងមែន! អ្នកខេត្តត្បូងឃ្មុំឈ្នះជើងឯកនៅភ្នំពេញមួយទៀតហើយ
ចន្លោះមិនឃើញ
ការប្រកួតពានរង្វាន់ G-PARK យុវជនអាយុក្រោម១៥ឆ្នាំ ត្រូវបានបញ្ចប់ទៅដោយជោគជ័យ ក្នុងនោះក្រុមយុវជនដែលមកពីខេត្តត្បូងឃ្មុំបានក្លាយជាម្ចាស់ជើងឯងដោយបំបាក់ក្រុមយុវជនខេត្តព្រះសីហនុក្នុងលទ្ធផល៣-១ ខណៈលេខ៣ បានទៅលើក្រុមខេត្តកំពង់ឆ្នាំង និងលេខ៤ បានទៅលើយុវជនខេត្តព្រៃវែង នៅកីឡដ្ឋានវិសាខា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញនេះ។
នេះជាលើកទី២ ហើយក្នុងរយៈពេលមិនដល់២ខែផង ក្រុមកីឡាករខេត្តត្បូងឃ្មុំបានលើកពានយ៉ាងគគ្រឹកគគ្រេងនៅកីឡដ្ឋានវិសាខាដដេល បន្ទាប់ពីក្រុមជម្រើសខេត្តត្បូងឃ្មុំទើបឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ខេត្តកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅតាមរយៈជ័យជម្នះលើក្រុមជម្រើសខេត្តសៀមរាប ១-០។
លោក កា វចនា អនុប្រធានមន្ទីអប់រំបានប្រាប់ Sabayថា នេះជារឿងនឹកស្មានមិនទេ ដែលក្រុមរបស់លោកអាចធ្វើបាន។ លោកធ្លាប់រំពឹងត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតែប៉ុណ្ណេះ។ លោកបន្តថា ៖« មូលហេតុដែលធ្វើឲ្យក្រុមខេត្តយើងខ្ញុំទទួលបានលទ្ធផលល្អផ្ទួនៗយ៉ាងដូចនេះក៏ដោយសារតែមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំដោយបានដាក់គោលដៅយ៉ាងច្បាស់លាស់ថា ធ្វើយ៉ាងមេចដណ្ដើមយកពានអោយខានតែបាន»។
រំលឹកដែរថា យុវជនដែលមានសមត្ថភាពក្លឹបវិសាខានឹងអញ្ជើញពួកគេមកធ្វើស្តេតសមត្ថភាពផ្ទាល់តែម្តងឆាប់ៗ ខាងមុខនេះ ហើយរាល់ការចំណាយធ្វើដំណើរ ហូបចុក ស្នាក់នៅក្លឹបជាអ្នករាប់រងទាំងអស់។
ប្រាក់រង្វាន់