សុបិន​អាក្រក់​សម្រាប់ Messi ​ក្រុម​អាហ្សង់ទីន ​បើក​ឆាក​បរាជ័យ​

  • 2019-06-16 00:54:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អាហ្សង់ទីន បាន​ចាញ់​ក្រុម​កូឡុំបី ​ក្នុង​លទ្ធផល ​២-០ ​នា​ការ​ប្រកួត​បើក​ឆាក​ពាន​រង្វាន់​ Copa America ​នៅ​ព្រឹក​មិញ​នេះ។

ក្រុម​អាហ្សង់ទីន ​ចាប់​ផ្ដើម​បើក​ឆាក​ការ​ប្រកួត​នេះ​មិន​បាន​ល្អ​ឡើយ។ ដោយ​ប្រកួត​ដំបូង​នេះ​ពួកគេ​បាន​បាត់​៣​ពិន្ទុ​ទៅ​ហើយ ​ក្រោយ​ពី​ចាញ់​ក្រុម​កូឡុំបី ​២-០។ ក្រុម​ដែល​ពោរពេញ​ទៅ​ដោយ​កីឡាករ​ល្អ​ៗ​នេះ ​មិន​អាច​ធ្វើ​អ្វី​ក្រុម​កូឡុំប៊ី​បាន​ឡើយ ​បើ​ទោះ​ជា​ព្យាយាម​វាយ​សម្រុក​យ៉ាង​ណា​ក៏​ដោយ។ ផ្ទុយ​ទៅ​វិញ​នៅ​នាទី​៧១​ក្រុម​កូឡុំបី ​រក​បាន​១​គ្រាប់​នាំ​មុខ ​មុន​ពេល​ឈាន​ដល់​​នាទី​៨៦ ដែល​កើត​មាន​គ្រាប់​ទី​២។

​ការ​ប្រកួត​សន្សំ​ពិន្ទុ​តាម​ពូល​នេះ​ដែរ ​អាហ្សង់ទីន​នៅ​ពូល​ B ​ជាមួយ​ក្រុម​ប៉ារ៉ាហ្គាយ ​កូឡុំបី ​និង​កាតា។ ​ការ​ប្រកួត​បើក​ឆាក​នេះ ពួកគេ​បាត់​៣​ពិន្ទុ​ទៅ​ហើយ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី