មានលក់នៅ​ខ្មែរជាផ្លូវការ Range Rover Evoque ស៊េរី​ឆ្នាំ ២០២០ ប្ដូររូបរាងថ្មីទាំងស្រុង

  • 2019-06-17 09:11:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន RMA Cambodia ដែល​ជា​តំណាង​ចែក​ចាយ​ផ្ដាច់​មុខ​ឡាន​ម៉ាក់ Range Rover ​ប្រចាំ​ប្រទេស​កម្ពុជា​បាន​សម្ពោធ​ជា​ផ្លូវ​ការ និង​បញ្ចេញ​រថយន្ត ​Range Rover Evoque​  ស៊េរី​ថ្មី​​ឆ្នាំ​ ​២០២០ ដែល​​មាន​ការ​រចនា​យ៉ាង​ពិសេស​ខុស​ពី​​ Evoque​ ​ជំនាន់​មុន។

រថយន្ត SUV ដែល​មាន​ភាព​ល្បី​ល្បាញ​នៅ​កម្ពុជា និង​ពិភព​លោក Range Rover Evoque​  ស៊េរី​ថ្មី​​ឆ្នាំ​ ​២០២០ មាន​ការ​រចនា និង​កែ​ប្រែ​ប្រព័ន្ធ​បច្ចេកវិទ្យា​ប្លែក​ពី​ស៊េរី​មុន។ នៅកម្ពុជាមានមក​ជា​មួយ​ជម្រើស​ពីរ​គឺ​ប្រភេទ First Edition និង ប្រភេទ SE ប្រភេទ​ពណ៌​ខ្មៅ ​ដែល​ជា​ទី​ពេញ​និយម​សម្រាប់​អ្នក​ប្រើប្រាស់​សម័យ​ថ្មី។

កៅអីអង្គុយត្រូវបានបំពាក់ទៅដោយកៅអីម៉ាស្សាទំនេីប​ដែរអាចបញ្ជាឲ្យត្រជាក់រឺក្តៅបានតាមតំរូវការបស់លោកអ្នក។ ប្រពន្ធសំលេង​បច្ចេកវិទ្យាអង់គ្លេស​ Meridian Surround Sound System ជាមួយបចេ្ចកវិទ្យា​ Incontrol Touch Pro ដែរធ្វេីអោយលោកអ្នកមានអារម្មណ៍កាន់តែអស្ចារ្យជាមួយនឹងតន្ត្រី។

លោកអ្នកអាចធ្វេីការអូសទាញបានយ៉ាងស្រួលជាមួយបច្ចេកវិទ្យា​ Advance Tow Assist ដែរបញ្ជារដោយលោកអ្នកផ្ទាល់ពីក្នុងរថយន្តតែម្តង។ កញ្ចក់មេីលក្រោយត្រូវបានផ្តល់ភាពងាយស្រួលដោយបំពាក់នៅកាមេរ៉ាទោះបីជាលោកអ្នកមានផ្ទុកឥវ៉ាន់ច្រេីនដែរបាំងមិនអាចអោយលោកអ្នកមេីលក្រោយបាន។ បច្ចេកវិទ្យាផ្តល់សញ្ញានៅពេលអ្នកងងុយគេងរឺអស់កំលាំងនៅពេលបេីកបរដែរនឹងជួយអោយលោកអ្នករិតតែមានផាសុខភាពពេលបេីកបររថយន្ត។ កាមេរ៉ា​ ៣៦០ ដឺក្រេ​ រួមជាមួយកាមេរ៉ាបច្ចេកវិទ្យាជំនាន់ថ្មីដែរហៅថា​ Clear sight grown view អាចអោយលោកអ្នកមេីលឃេីញនៅបាតរថយន្តជុំវិញកង់ដេីម្បីផ្ត់ភាពងាយស្រួលដល់អ្នកបេីកបរក្នុងងារបេីកបរគ្រប់ស្ថានភាពផ្លូវ។

Evoque​  ស៊េរី​ថ្មី​​ឆ្នាំ​ ​២០២០ ​មាន​បំពាក់​ម៉ាស៊ីន​ទំហំ ២,០ លីត្រ មាន​ទាំង​ប្រភេទ​ម៉ាស៊ីន​សាំង និងម៉ាស៊ូត អាច​បង្កើន​ល្បឿន​ពី ០ ទៅ ១០០ គីឡូម៉ែត្រ​ក្នុង ៧,៥ វិនាទី អាច​បើក​បរ​បាន​ល្បឿន ២៣០ គីឡូ​ម៉ែត្រ​ក្នុង ១ម៉ោង អម​ជា​មួយ​នឹង​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ​៩​ ​វគ្គ​ ​និង​ប្រព័ន្ធ​បើកបរ​អូស​កង់​ទាំង​ ​៤​ ​AWD​ ​(All-Wheel-Drive)​ ​ឬ​ហៅ​ប៉ុង ​២។ កម្រិត​ប្រើ​ប្រេង​ឥន្ធនៈគឺ​ ១០០ គីឡូម៉ែត្រស៊ី​ប្រេង​ ប្រមាណ ៧,៧ លីត្រ។

ក្នុង​កម្មវិធី​សម្ពោធ​រថយន្ត​ Evoque ស៊េរី​ចុង​ក្រោយ​នេះ​ដែរ ក៏​បាន​បង្ហាញ​ចំណុច​សំខាន់ៗ​​​ទាក់ទង​នឹង​វប្បធម៌​ខ្មែរ​រួម​មាន​ការ​រាំ​របាំ​អប្សរា, ឧបករណ៍​ប្រគំ​ភ្លេង​បុរាណ​ខ្មែរ លាយ​នឹង​សម័យ និង សិល្បៈ​គំនូរ​ផង​ដែរ។

សូមអញ្ជើញមកកាន់អគារតាំងលក់រថយន្ត Jaguar Land Rover ដើម្បីធ្វើការបើកបរសាកល្បងរថយន្តដ៏ប្រណិតមួយណាដែលលោកអ្នកពេញចិត្តឥលូវនេះ។ ព័ត៌មានលម្អិតពីរថយន្តប្រណិត Jaguar និង Land Rover មាននៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

  • សូមទំនាក់ទំនង ៖ 023 888-811 / 070 999-111
  • គេហទំព័រ ផ្លូវការ ៖ www.landrovercambodia.com
  • ទំព័រ Facebook ផ្លូវការ ៖ Land Rover Cambodia
  • ទំព័រ Instagram ផ្លូវការ ៖ @LandRoverCambo

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី