ទីបំផុត​ Bale មាន​ក្លឹប Bayern ចេញ​មុខ​ធានា​នាំ​ចេញ​ពី​ Real Madrid ហើយ

  • 2019-06-16 08:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​យក្ស​នៃ​ក្របខ័ណ្ឌ Bundesliga នឹងផ្តល់ឱ្យ Gareth Bale នូវកិច្ចព្រមព្រៀងខ្ចីជើង​រយៈពេល​១​ឆ្នាំ​ដើម្បី​ចេញ​ឲ្យ​ផុត​ពី Real Madrid ជា​កន្លែង​ដែល​កីឡាករ​វ័យ​២៩​ឆ្នាំ​មិន​រំពឹង​ថា​នឹង​បាន​ចូល​លេង​​នៅ​ក្នុង​ផែនការ​របស់ Zinedine Zidane ឡើយ។

The Sun បាន​រាយការណ៍​ថា​គ្រូ​បង្វឹក Bayern Munich លោក Niko Kovac កំពុង​សម្លឹង​មើល​ជម្រើស​សម្រាប់​ប្រព័ន្ធ​ប្រយុទ្ធ​របស់​លោក​បន្ទាប់​ពី​​វីរបុរស Franck Ribery និងកីឡាករ Arjen Robbem បាន​ចាកចេញ​ពី​ក្លឹប​ជើងឯក​អាឡឺម៉ង់។

Bale ដែល​មាន​ប្រាក់ខែ ៣៥០,០០០ ផោន (៤៤០,០០០ ដុល្លារ) ឬ ជិត​កន្លះ​លាន​ដុល្លារ​ក្នុង​១​សប្ដាហ៍ បន្ទាប់​ពី​កាត់​ពន្ធ​រួច ប៉ុន្តែ​ក្លឹប​យក្ស​អាឡឺម៉ង់​​សុខចិត្ត​​ផ្តល់​ប្រាក់ខែ​នោះ​ក្នុង​រយៈពេល​ខ្ចី​ជើង​១​ឆ្នាំ​នៅ​ទឹកដី Allianz Arena។

ក្លឹប​នៅ​អង់គ្លេស​មួយ​ចំនួន​សុទ្ធ​តែ​ចង់​បាន​ Bale ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​​កីឡាករ​ដែល​នឹង​ចូល​ដល់​វ័យ​៣០​ឆ្នាំ​នៅ​ខែ​ក្រោយ​នេះ នៅ​តែ​ថ្លៃ​ខ្លាំង​សម្រាប់ Manchester United និង Tottenham បើ​ទោះ​ជា​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ក៏​ដោយ៕

អាន៖ Bale បាន​សុំ​​​ជួប​ដោយ​ផ្ទាល់​ជាមួយ​ថ្នាក់ដឹកនាំ​ Real Madrid ថា​គេ​ចង់​នៅ​បន្ត​

អាន៖ ប្រាក់​ខែ Bale ម្នាក់​ឯង​ជិត​ស្មើ​ប្រាក់​ខែ​មិត្ត​រួម​ក្រុម​កន្លះ​តារាង​បូក​បញ្ចូល​គ្នា

ប្រភព៖ thesun   ប្រែ​សម្រួល៖ សុខ លាងហ៊ត