Real សម្លឹង​ចង់​បាន​យុវជន​ប្រេស៊ីល​វ័យ​១៧​ឆ្នាំ​​ម្នាក់​ទៀត ជា​អតីត​មិត្ត​រួមក្រុម Vinicius

  • 2019-06-16 08:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​ចរចា​នាំ​យក​កីឡាករ​ឆ្នើម​វ័យ​ក្មេង​ម្នាក់​ទៀត​ពី Flamengo បន្ទាប់​ពី​យក​បាន Messi ជប៉ុន​រួច​មក។

Reinier Jesus មិន​ទាន់​បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​ឲ្យ​​ក្លឹប Flamengo នៅ​ឡើយ​ ប៉ុន្តែ​​ថ្លៃ​ខ្លួន ៥៦ លាន​ដុល្លារ​បើ Real ចង់​បាន

Reinier Jesus កីឡាករ​វ័យ​១៧​ឆ្នាំ​សញ្ជាតិ​ប្រេស៊ីល​នៅ​ មិន​ទាន់​បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​ឲ្យ​​ក្លឹប Flamengo នៅ​ឡើយ​ ប៉ុន្តែ​កីឡាករ​កើត​ក្រោយ​ឆ្នាំ​២០០០ រូប​នេះ​គឺ​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​អាយុ​ក្រោម​១៧​ឆ្នាំ ដោយ​ស៊ុត​បញ្ចូល​ទី​បាន​ ៥ គ្រាប់​ក្នុង​ចំណោម ៩ ប្រកួត។

ត្បិត​មិន​ទាន់​បាន​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ឈុត​ធំ ប៉ុន្តែ​សារព័ត៌មាន AS បាន​រាយការណ៍​ថា​តម្លៃ​ផ្តាច់​កុងត្រា Reinier នៅ​ Flamengo ថ្លៃ​ ៥០ លាន​អឺរ៉ូ (៥៦ លាន​ដុល្លារ) ប៉ុន្តែ​ប្រភព​ខាង​លើ​អះអាង​ថា Florentino Pérez អាច​ទិញ​បាន​ថោក​ជាង​នោះ។

កីឡាករ​គ្រាប់​ពេជ្រ​វ័យ​​១៧​ឆ្នាំ​របស់​ក្លឹប​ប្រេស៊ីល បាន​និយាយ​ថា Zinedine Zidane គឺ​ជា​និមិត្តរូប​ (idol) របស់​គេ។ "ខ្ញុំ​ស្ងប់ស្ងែង​ខ្លាំង​ចំពោះ Zinedine Zidane។ ខ្ញុំ​បាន​មើល​វីដេអូ​ជា​ច្រើន​​នៃ​ការ​ប្រកួត​របស់​គាត់។ ខ្ញុំ​តែងតែ​ព្យាយាម​លេង​ឲ្យ​ដូច​រៀប​ដែល​គាត់​លេង"។ Reinier បាន​និយាយ។

Flamengo លក់ Vinícius ឲ្យ​ Real បាន​ថ្លៃ ៥០ លាន​ដុល្លារ

Real និង Flamengo ត្រូវ​បាន​គេ​និយាយ​ថា​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា ក្រោយ​ពី​ក្លឹប​យក្ស​អេស្ប៉ាញ​បាន​ទិញ Vinícius Júnior វ័យ​១៨​ឆ្នាំ​ក្នុង​តម្លៃ ៤៥ លាន​អឺរ៉ូ (៥០ លាន​ដុល្លារ) ពី ​Flamengo កាល​ពី​ឆ្នាំ​មុន៕

អាន៖ មក​ដឹង​ពី​បញ្ហា​បង់​ពន្ធ​​ដ៏​ស្មុគស្មាញ នៅ​អេស្ប៉ាញ​ អ៊ីចឹង​​តើ​​បាន​​កីឡាករ​​ល្បីៗ​ចេះ​តែ​គេច​វេះ

អាន៖ El Classico ជាប់​​យ៉ាង​ជ្រៅ​នឹង​ប្រវត្តិ​រដ្ឋ​ទាមទារ​ផ្ដាច់​ខ្លួន​ពី​អេស្ប៉ាញ

ប្រភព៖ AS English   ប្រែ​សម្រួល៖ សុខ លាងហ៊ត