ព្រឹក​នេះ សិន កក្កដា ​ទៅ​ធ្វើ​តេស្ដ​នៅ​ក្លឹប​លីគ​កំពូល​ថៃ​ហើយ​

  • 2019-06-17 01:47:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ សិន កក្កដា ​បាន​ធ្វើ​ដំណើរ​ទៅ​ធ្វើ​តេស្ដ​នៅ​លីគ​កំពូល​ថៃ​ហើយ។ នេះ​បើ​តាម​ការ​បង្ហោះ​របស់​សាមី​ខ្លួន ​ដែល​ត្រៀម​ឡើង​យន្ដហោះ​ទាំង​ព្រលឹម។

សាមី​ខ្លួន​មិន​ទាន់​បញ្ជាក់​ជា​ផ្លូវការ​ថា​ទៅ​ធ្វើ​តេស្ដ​ក្លឹប​ណា​ទេ ប៉ុន្តែ​បើ​តាម​លិខិត​ដែល​រូបគេ​បាន​បង្ហោះ​កន្លង​ទៅ ​មាន​ក្លឹប​ថៃ​ឈ្មោះ ​Chainat Hornbill ​នៅ​លីគ​កំពូល​ថៃ បាន​អញ្ជើញ​កីឡាករ​វ័យ​ក្មេង​កម្ពុជា​នេះ​ទៅ​ធ្វើ​តេស្ដ។ យ៉ាងណាមិញ ​នៅ​គ្រា​នោះ​រូបគេ​ត្រូវ​លេង​ឱ្យ​ជម្រើស​ជាតិ​ទើប​មិន​ទាន់​បាន​ទៅ​ធ្វើ​តេស្ដ​នេះ។

កក្កដា ​ជា​ថ្នាល​យុវជន​របស់​ភ្នំពេញ​ក្រោន ​ហើយ​ទើប​តែ​ផ្លាស់​ទៅ​លេង​នៅ​វិសាខា ​រដូវ​កាល​នេះ​ទេ។ រូបគេ​បង្ហាញ​សមត្ថភាព​បាន​យ៉ាង​ល្អ ​និង​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជម្រើស​ជាតិ​កម្ពុជា​ផង​ដែរ ​តាំង​ពី​ថ្នាល​យុវជន​រហូត​ដល់​ឈុត​ធំ៕

អត្ថបទ៖ មុន្នីរម្យ