PSG បើក​ផ្លូវ​​លក់ ​​Neymar ប្រសិន​បើ​ក្លឹប​ណា​ឲ្យ​ថ្លៃ​ខ្ពស់

  • 2019-06-17 04:18:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនាគត​របស់ Neymar នៅ Paris Saint-Germain ​កំពុង​ស្ថិត​ក្រោម​មន្ទិល​សង្ស័យ ក្រោយ​​មាន​សេចក្ដីរាយការណ៍​មួយ​​ថា ក្លឹប​ជើង​ឯក​របស់​បារាំង​មួយ​នេះ​ត្រៀម​ឲ្យ Neymar ចាកចេញ​ពី​ក្លឹប​នៅ​រដូវ​ក្ដៅ​នេះ។

យោង​តាម​សារព័ត៌មាន L'Equipe ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញ PSG នឹង​សប្បាយ​ចិត្ត​ក្នុង​ការ​​ទទួល​យក​​សំណើ​​តម្លៃ​ខ្ពស់​​ណា​មួយ​សម្រាប់​ Neymar ដែល​គេ​ជឿជាក់​ថា​អនាគត​របស់​​អាច​នឹង​ចាកចេញ​ពី​កីឡដ្ឋាន Parc des Princes។ កីឡាករ​វ័យ​២៧​ឆ្នាំ​មាន​ទំនាក់ទំនង​​ត្រលប់​ទៅ​កាន់ Barcelona​ វិញ និង​ផ្ទេរ​ទៅ​កាន់ Real Madrid។

អនាគត​របស់ Neymar ត្រូវ​បាន​គេ​លើក​មក​ពិភាក្សា​ជា​រឿយ​ៗ​មិន​ចេះ​ចប់​ ចាប់​តាំង​ពី​គេ​ផ្លាស់​មក​កាន់​ប្រទេស​បារាំង​​ក្នុង​តម្លៃ​កំណត់ត្រា​ពិភពលោក​១៩៨​លាន​ផោន​កាល​ពី​ខែ​សីហា​ឆ្នាំ​២០១៧។ សម្រាប់​ពេល​នេះ​មាន​ដំណឹង​​​ជា​ថ្មី​ថា PSG នឹង​លក់​​អតីត​កីឡាករ​របស់ Santos រូប​នេះ ប្រសិន​បើ​ក្លឹប​ណា​ហ៊ាន​ផ្ដល់​តម្លៃ​ខ្ពស់។

Neymar ដែល​កំពុង​មាន​បញ្ហា​របួស​ក​ជើង​ខកខាន​មិន​បាន​លេង​ព្រឹត្តិការណ៍ Copa America រក​បាន​គ្រាប់​បាល់​បាន​៥១​គ្រាប់ ក្នុង​ការ​លេង​៥៨​ប្រកួត​ឲ្យ Paris និង​ឈ្នះ​ពាន Ligue 1 ពីរ​រដូវកាល​ជាប់​គ្នា។ Lionel Messi ធ្លាប់​បង្ហើប​កាល​ពី​ពេល​ថ្មីៗ មាន​បំណង​ប្រាថ្នា​ចង់​លេង​ជាមួយ Neymar ម្ដង​ទៀត៕ ​​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម