១០ ក្រុមហ៊ុន​នេះ​ផលិត​រថយន្ត​បាន​ច្រើន​បំផុត​ប្រចាំ​ឆ្នាំ ២០១៨

  • 2019-06-18 05:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ទិន្នន័យ​ពី Worldatlas ​បាន​ផ្សាយ​លម្អិត​នៅ​ចំណាត់ថ្នាក់​នៃ​ក្រុមហ៊ុន​រថយន្ត​ទាំង ១០ ដែល​អាច​ផលិត​រថយន្ត​បាន​ច្រើន​បំផុត​ក្នុង​ឆ្នាំ ២០១៨។ នោះ​គឺ​ក្រុមហ៊ុន​ជប៉ុន Toyota ឈរ​នៅ​ចំណាត់ថ្នាក់​ទី ១ តាម​យ៉ាង​ប្រកិត​ដោយ​ក្រុមហ៊ុន​អាល្លឺម៉ង់ Volkswagen Group។

ក្រុមហ៊ុន Toyota បាន​ប្រែ​ក្លាយ​ឈ្មោះ​ជា Toyota Motor Company នា​ឆ្នាំ ១៩៣៧ ជាមួយ​យុទ្ធសាស្រ្ត​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិត​និង​បង្កើន​គុណភាព​យានយន្ត ក៏​ជំរុញ​ឲ្យ​ចំណូល​ប្រចាំ​ឆ្នាំ​របស់ Toyota អាច​ទទួល​បាន​ដល់​ទៅ ២០០ ពាន់​លាន​ដុល្លារ។ ទីផ្សារ​ធំៗ​របស់​ក្រុមហ៊ុន​នេះ​សព្វថ្ងៃ​មាន​នៅ​តំបន់​អាស៊ី (ថៃ, ឥណ្ឌា និង​ឥណ្ឌូណេស៊ី), អឺរ៉ុប (អាល្លឺម៉ង់, បារាំង,អង់គ្លេស និង​អ៊ីតាលី) និង​សហរដ្ឋអាមេរិក។

ខាង​ក្រោម​បង្ហាញ​ពី​ក្រុមហ៊ុន ១០ ផលិត​រថយន្ត​បាន​ច្រើន​បំផុត៖

១.Toyota (ជប៉ុន) ផលិត​បាន​ ១០,៤ លាន​គ្រឿង

២.Volkswagen Group (អាល្លឺម៉ង់) ផលិត​បាន ១០,៣ លាន​គ្រឿង

៣.Hyundia/Kia (កូរ៉េ​ខាង​ត្បូង) ផលិត​បាន ៧,២ លាន​គ្រឿង

៤.General Motors (អាមេរិក) ផលិត​បាន ៦,៨ លាន​គ្រឿង

៥.Ford (អាមេរិគ) ផលិត​បាន ៦,៣ លាន​គ្រឿង

៦.Nissan (ជប៉ុន) ផលិត​បាន ៥,៧ លាន​គ្រឿង

៧.Honda (ជប៉ុន) ផលិត​បាន ៥,២ លាន​គ្រឿង

៨.FCA (អ៊ីតាលី) ផលិត​បាន ៤,៦ លាន​គ្រឿង

៩.Renault (បារាំង) ផលិត​បាន ៤,១ លាន​គ្រឿង

១០.Groupe PSA (បារាំង) ផលិត​បាន ៣,៦ លាន​គ្រឿង

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Worldatlas   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម