ប្រធាន​ក្លឹប​ Derby៖ Chelsea អត់​ទាន់​ទាក់ទង​រឿង​ Lampard ទេ

  • 2019-06-17 12:52:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Mel Morris ប្រធាន​ក្លឹប​ Derby County បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ក្លឹប​ Chelsea មិន​ទាន់​ទាក់ទង​រឿង​យក​អតីត​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​លោក Frank Lampard មក​ធ្វើ​ជា​គ្រូ​បង្វឹក​ទេ។

លោក​បាន​លើកឡើង​ថា​៖ " យើង​បាន​និយាយ​គ្នា​ច្បាស់​ជាមួយ Frank ហើយ ថា​យើង​ចង់​បាន​គេ​ក្នុង​រយៈពេល​វែង។ បើ​ Chelsea ចង់​បាន​គេ​ នោះ​ទាល់​តែ​ធ្វើ​សំណើ​មក​ត្រឹមត្រូវ​ " ។

លោក​បាន​បន្ត​ថា​៖ " ប៉ុន្តែ​ក្នុង​ពេល​នេះ យើង​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ដើម្បី​បន្ត​ ផែនការ​របស់​យើង​ក្នុង​រដូវ​កាល​ខាង​មុខ​ និង​ធ្វើ​ការ​ជាមួយ​ Frank ដើម្បី​ឲ្យ​គាត់​ដឹង​ថា​ គ្រប់គ្នា​នៅ​ក្លឹប​នេះ​ត្រូវ​ការ​គាត់​ខ្លាំង​ណាស់ " ។

កាល​ពី​ពេល​កន្លង​ទៅ មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​បាន​លើកឡើង​ថា​ Lampard ជា​បេក្ខភាព​ឈាន​មុខ​ក្នុង​ការ​ជំនួស​តំណែង​ជា​អ្នក​ចាត់ការ​ក្លឹប​ Chelsea របស់ Sarri ដែល​បាន​ចាកចេញ​ទៅ​កាន់ Juventus៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី