គ្រូ​បែលហ្សិក​ចង់​ឃើញ​ Lukaku ចេញ​ពី​ Man Utd

  • 2019-06-18 12:02:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​លោក Roberto Martinez ប្រាប់​សារព័ត៌មាន​បែលហ្សិក​ថា​ ខ្លួន​ចង់​ឃើញ​ខ្សែ​ប្រយុទ្ធ​ក្លឹប​ Manchester United កីឡាករ Romelu Lukaku ចាកចេញ​ពី​ក្លឹប​អង់គ្លេស​មួយ​នេះ ដើម្បី​ស្ដារ​ទម្រង់​លេង​របស់​គេ។

លោក​បាន​និយាយ​ថា​៖ " វា​ច្បាស់​ណាស់​ដែល​ថា​ Lukaku ត្រូវ​តែ​ចាកចេញ​ពី​ក្លឹប Manchester United '' ។

លោក​បាន​បន្ត​ថា​៖ " វា​ល្អ​ទាំង​សងខាង​ វា​ល្អ​សម្រាប់​ Lukaku ក៏​ដូច​ជា​ល្អ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នៅ​ពេល​នេះ Lukaku ត្រូវ​តែ​រក​ក្លឹប​ ដែល​សក្ដិសម​នឹង​រូប​គេ​ " ។

ក្នុង​ពេល​ថ្មី​ៗ​នេះ​ មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​លើកឡើង​ថា​ Lukaku អាច​នឹង​ត្រូវ​ទៅ Inter Milan ហើយ​បើ​តាម​សារព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា​ ក្លឹប​ Manchester United កំណត់​តម្លៃ​ Lukaku ចំនួន ១០០​លាន​ដុល្លារ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី