មាន​ដឹង​ថា​ ម៉េច​សុខ​ៗ​បាន​ Sarri ចេញ​ទៅ Juventus ទេ?

  • 2019-06-18 12:26:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Maurizio Sarri បាន​ចាកចេញ​ពី​ក្លឹប​ Chelsea ទៅ​កាន់ Juventus កាល​ពី​ថ្មី​ៗ​នេះ​កន្លង​ទៅ បន្ទាប់​ពី​ជួយ​ក្លឹប​អង់គ្លេស​មួយ​នេះ​ឈ្នះ​ពាន​ UEFA Europa League។ យ៉ាងណាមិញ ចំពោះ​មូលហេតុ​នៃ​ការ​ចាកចេញ​ថ្នាក់ដឹកនាំ​ក្លឹប​ អ្នក​ស្រី Marina Granovskaia បាន​ប្រាប់​ថា Sarri ចង់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​អ៊ីតាលី​វិញ។

អ្នក​ស្រី​បាន​និយាយ​៖ " ក្រោយ​ពេល​ឈ្នះ UEFA Europa League ភ្លាម Sarri បាន​មក​បញ្ជាក់​ច្បាស់​ៗ​ពី​អារម្មណ៍​ដែល​ចង់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​អ៊ីតាលី​ ដែល​ជា​ប្រទេស​កំណើត​របស់​គាត់ " ។

អ្នកស្រី​បាន​បន្ត​ថា​៖ " Sarri ក៏​បាន​ពន្យល់​ប្រាប់​ថា ធ្វើការ​នៅ​អ៊ីតាលី​គឺ​បាន​នៅ​ជុំ​ជាមួយ​គ្រួសារ​របស់​គាត់ ជាពិសេស​ទៅ​ទៀត​គឺ​បាន​នៅ​មើល​ថែ​ឪពុក​របស់​គាត់​ ដែល​មាន​វ័យ​ចំណាស់​ជាង​ ៩០​ឆ្នាំ " ។

សូម​បញ្ជាក់​ផង​ដែរ​ថា មុន​ពេល​ចាកចេញ​ពី Chelsea លោក Maurizio Sarri ក៏​បាន​បង្ហើប​ពី​អារម្មណ៍​ដែល​ចង់​ធ្វើការ​នៅ​អ៊ីតាលី​វិញ​ផង​ដែរ ដោយ​ហេតុផល​ចម្បង​នោះ​គឺ​បាន​នៅ​ជុំ​គ្រួសារ និង​សាច់ញាតិ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី