អត្ថន័យសញ្ញា​រង្វង់​លើ​ Facebook Messenger ​អ្នកប្រើរាល់ថ្ងៃអាចមិនដឹង

  • 2019-06-20 07:11:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ផ្ញើ​សារ​​ Facebook Messenger ធ្លាប់​បាន​ទទួល​ការ​អាប់ដេត​ជា​ច្រើន​លើក​រួច​មក​ហើយ​ដើម្បី​ធ្វើ​ការ​បន្ថែម​និង​ផ្លាស់​ប្ដូរ​ចំណុច​មួយ​ចំនួន​ ហើយ​មាន​ចំណុច​ខ្លះ​ដែល​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​មិន​ទាន់​ស្វែង​យល់។ ខាង​ក្រោម​ជា​ការ​បកស្រាយ​​អត្ថន័យ​សញ្ញា​រង្វង់​មូល​ដែល​មាន​លើ​កម្មវិធី៖

-រង្វង់​មូល​ពណ៌​ខៀវ៖ សញ្ញា​នេះ​មាន​ន័យ​ថា​សារ​របស់​អ្នក​កំពុង​តែ​ផ្ញើ​ទៅ​កាន់​មនុស្ស​ម្នាក់​ទៀត។ ការ​ចាក​ចេញ​ពី​កម្មវិធី​ពេល​ដែល​សារ​កំពុង​តែ​ផ្ញើ​ទៅ​ អាច​បណ្ដាល​ឲ្យ​ដំណើរ​ការ​ត្រូវ​បាន​កាត់​ផ្ដាច់​បាន។

-រង្វង់​មូល​ខៀវ​មាន​សញ្ញ​គ្រីស​ពី​ក្នុង៖ សញ្ញា​នេះ​មាន​ន័យ​ថា​សារ​របស់​អ្នក​ផ្ញើ​បាន​សម្រេច​ហើយ​ ហើយ​អ្នក​អាច​ចាក​ចេញ​ពី​កម្មវិធី​បាន។ ប៉ុន្តែអ្នកដែលអ្នកផ្ញើសារទៅ ប្រហែលជាមិនទាន់អាចមើលឃើញសារនៅឡើយទេ។

-រង្វង់​មូល​ខៀវ​មាន​ផ្ទៃ​ខាង​ក្នុង​ពណ៌​ខៀវ​រួម​នឹង​សញ្ញា​គ្រីស៖ មាន​ន័យ​ថា​សារ​ត្រូវ​បាន​បញ្ជូន​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន​សម្រេច​ រង់​ចាំ​តែ​គេ​បើក​មើល​ប៉ុណ្ណោះ។

-រូប​មនុស្ស​ក្នុង​រង្វង់​មូល៖ ប្រសិន​បើ​មាន​ឃើញ​រូប​មនុស្ស​ម្នាក់​ក្នុង​រង្វង់​មូល​ នោះ​មាន​ន័យ​ថា​គេ​បាន​ឃើញ​សារ​របស់​អ្នក​ហើយ។

-សញ្ញា​រាង​ត្រីកោណ​ពណ៌​ក្រហម៖ មាន​ន័យ​ថា​សារ​មិន​​ទាន់​បាន​ផ្ញើ​នៅ​ឡើយ​​ ដោយ​សារ​បញ្ហា​អ៊ីនធឺណិត៕

ចុចអាន៖

​​​​​

ប្រភព៖ makeuseof   ប្រែ​សម្រួល៖ សុខហេង