ក្រុមហ៊ុន DKSH Cambodia និងក្រុមហ៊ុន​អាហារូបត្ថម្ភ Abbott រៀបចំសន្និសីទស្តីអំពីអាហារូបត្ថម្ភវេជ្ជសាស្ត្រ

  • 2019-06-21 06:29:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន DKSH ដែលជាក្រុមហ៊ុនផ្តល់សេវាកម្ម​ពង្រីកទីផ្សារឈានមុខគេ ផ្តោតជាចម្បងនៅតំបន់អាស៊ី បានរៀបចំសន្និសីទមួយស្តីអំពី«អាហារូបត្ថម្ភវេជ្ជសាស្ត្រលើកទី៧ ឆ្នាំ២០១៩» កាលពីពេល​ថ្មីៗនេះ ដោយ​សហការជាមួយក្រុមហ៊ុនអាហារូបត្ថម្ភ Abbott។

សន្និសិទ្ធនេះត្រូវបានធ្វើឡើង ដើម្បីផ្តល់ចំណេះដឹងថ្មីៗ ទៅលើការរួមចំណែក នៃអាហារូបត្ថម្ភក្នុងការលើកកម្ពស់ការព្យាបាល និងការលើកកម្ពស់ការជាសះស្បើយឆាប់រហ័ស ដល់អ្នកជំនាញផ្នែកសុខភាព ដែលមកពីទូទាំងប្រទេសកម្ពុជា ប្រមាណ ២៥០នាក់។ ប្រធានបទក៏មានដាក់បញ្ចូលនូវម្សៅទឹកដោះគោ Ensure Gold ដែលជារបកគំហើញអាហារូបត្ថម្ភថ្មី ជាមួយ HMB (β-hydroxy-β-methylbutyrate) និង Triple Protein Blend ដែលជួយបង្កើនភាពរឹងមាំសាច់ដុំ និងជួយឲ្យ​មានសុខភាពល្អសំរាប់មនុស្សពេញវ័យ។ ជាងនេះទៅទៀត វាជួយកាត់បន្ថយហានិភ័យនៃការបាត់បង់ជីវិតរបស់អ្នកជំងឺ និងបង្កើនស្ថានភាពអាហារូបត្ថម្ភនៃអ្នកជំងឺ។

លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ឈួយ ម៉េង បានផ្តល់កិត្តិយស ធ្វើជាគណៈអធិបតីក្នុងកម្មវិធីនេះ ហើយលោកបានមានប្រសាសន៍នៅក្នុង​សុន្ទរកថាបើកកម្មវិធីថា “សាច់ដុំពិតជាសំខាន់ណាស់ ហើយមុខងាររបស់វា គឺកាន់តែសំខាន់ក្នុងការជួយដល់សុខមាលភាពរបស់យើង។ ពេលយើងអាយុកាន់តែច្រើន ម៉ាស និងភាពរឹងមាំនៃសាច់ដុំចុះខ្សោយ ហើយការចុះខ្សោយនេះកាន់តែឆាប់រហ័សនៅពេលយើងមានជំងឺ។ កត្តានេះនឹងផ្តល់ផលប៉ះពាល់ដល់សុខភាពរបស់អ្នកជំងឺ និងលទ្ធផលការព្យាបាលរបស់ពួកគេ។ ការផ្តល់អាហារូបត្ថម្ភល្អ ដែលមានផ្ទុកសារជាតិចិញ្ចឹមជួយដល់សាច់ដុំ ពិតជាជួយលើកកម្ពស់សុខមាលភាពរបស់អ្នកជំងឺ ជួយឲ្យ​ឆាប់ជាសះស្បើយ និងកាត់បន្ថយចំណាយក្នុងការព្យាបាល”។

ប្រធានបទបន្ទាប់ផ្តោតទៅលើ "បញ្ហាកង្វះអាហារូបត្ថម្ភ នៃអ្នកជំងឺសម្រាកពេទ្យ" ដែលត្រូវបានបង្ហាញដោយលោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជំងឺទូទៅ ជំនាញខាងទឹកនោមផ្អែម ក្រពេញ និងជំងឺមេតាបូលីស ក្នុងនោះលោកបានប្រាប់ឲ្យ​ដឹងថា "អ្នកជំងឺ និងបាត់បង់ម៉ាសរាងកាយក្នុងអំឡុងពេលសម្រាកពេទ្យ ដោយការឆ្លងមេរោគ ឬ​ការបាត់បង់ចំណង់អាហារ។ កត្តាអាហារូបត្ថម្ភនៅក្នុងវិស័យសុខាភិបាលតែងតែត្រូវបានគេមើលរំលង ដោយសារកង្វះចំណេះដឹង និងបទពិសោធន៍"។

បន្ថែមពីនេះ លោក JOSE RODOLFO V. DIMAANO, JR នាយកផ្នែកវេជ្ជសាស្រ្តប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនអាហារូបត្ថម្ភ Abbott អន្តរជាតិ ក៏បានចូលរួម និងធ្វើបទបង្ហាញលើប្រធានបទទី២ “HMB - របកគំហើញវិទ្យាសាស្រ្តថ្មីនៃសារជាតិសំខាន់របស់សាច់ដុំ។ ក្នុងនោះលោកបានមានប្រសាសន៍ថា “នៅពេលវ័យកាន់តែចាស់ យើងបាត់បង់សាច់ដុំបន្តិច ម្តងៗ។ នៅចន្លោះអាយុចាប់ពី ៤០ ទៅ ៧០ឆ្នាំ ម៉ាសសាច់ដុំរបស់យើងអាចបាត់បង់រហូតដល់ ៨% រៀងរាល់ ១០ឆ្នាំម្តង លើសពីនេះទៅទៀត ម៉ាសសាច់ដុំនឹងបាត់បង់ទ្វេដងចាប់ពីអាយុ ៧០ឆ្នាំ។ HMB ត្រូវបានដាក់លក់លើកដំបូងនៅ ទសវត្សទី៩០ ដែលមានតែនៅក្នុងអាហារបំប៉នសម្រាប់អ្នកកាយវប្បកម្ម និងហាត់សាច់ដុំតែប៉ុណ្ណោះ។ តែថ្មីៗនេះ HMB និងលំហាត់ប្រាណស្រាលៗ ត្រូវបានប្រើដើម្បីទប់ស្កាត់ការបាត់បង់ម៉ាសសាច់ដុំដោយកត្តាអាយុ”។

លោកបានបន្ថែមទៀតថា “HMB ត្រូវបានបង្កើតឡើងដោយរាងកាយយើង តែវានឹងថយចុះនៅពេលអាយុកាន់តែច្រើន។ យើងក៏អាចទទួលបាន HMB ក្នុងបរិមាណតិចតួចពីអាហារមួយចំនួន ដូចជា ផ្លែប័រ ផ្លែទំពាំងបាយជូរ”។

លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា បានមានប្រសាសន៍នៅក្នុងបទបង្ហាញថ្មីមួយទៀតនៅលើប្រធានបទ “ការថែបំប៉នសាច់ដុំ ជួយដល់អាយុជីវិតរបស់អ្នកជំងឺ៖ ភស្តុតាងថ្មីពី តួនាទីសំខាន់របស់សារជាតិចិញ្ចឹមរបស់សាច់ដុំ ចំពោះលទ្ធផលនៃការព្យាបាលរបស់អ្នកជំងឺ” ថា “ការដាក់បញ្ចូលសារជាតិ HMB ចូលទៅក្នុងរូបមន្តម្សៅទឹកដោះគោ ពិតជាជួយសាងសង់ម៉ាសសាច់ដុំរបស់អ្នកជំងឺ និងធ្វើឲ្យ​សាច់ដុំរឹងមាំ។ ការសិក្សាឈ្មោះ NOURISH គឺជាភស្តុតាងយ៉ាងច្បាស់ដែលបង្ហាញពីប្រសិទ្ធភាពនៃ HMB ក្នុងការទ្រទ្រង់ការសាងសង់ម៉ាសសាច់ដុំ និងជួយដល់លទ្ធផលការព្យាបាលរបស់អ្នកជំងឺ។ មានអាហារមួយចំនួយដែលផ្ទុកសារជាតិ HMB ក្នុងបរិមាណដ៏តិចតួចមួយ ដែលបរិមាណនោះមិនគ្រប់គ្រាន់សម្រាប់យើងទេ។ រូបមន្តអាហារូបត្ថម្ភដែលមានផ្ទុក HMB គឺជាប្រភពដ៏ល្អដែលផ្គត់ផ្គង់ HMB ដល់រាងកាយយើង។

Ensure Gold គឹជាអាហារូបត្ថម្ភសម្រាប់មនុស្សពេញវ័យ ដែលត្រូវបានបញ្ជាក់តាមបែបវេជ្ជសាស្ត្រថាជួយបង្កើនកម្លាំងឡើងវិញត្រឹមតែ ៨ សប្តាហ៍។ Ensure Gold មានផ្ទុកធាតុផ្សំពិសេស HMB ដែលត្រូវបានសិក្សាស្រាវជ្រាវអស់ជាច្រើនឆ្នាំ និងមានការសិក្សាវេជ្ជសាស្ត្រជាច្រើនបញ្ជាក់ថា ជួយបង្កើនភាពរឹងមាំនៃសាច់ដុំ និងសមត្ថភាពរាងកាយ។ បន្ថែមពី HMB ក៏មានសារធាតុផ្សំពិសេសៗផ្សេងទៀតដូចជា កាបូអ៊ីដ្រាត ជួយផ្តល់ថាមពល កាល់ស្យូម និង វីតាមីន D ជួយធ្វើឲ្យ​ឆ្អឹង និងធ្មេញរឹងមាំ ល្បាយប្រេងរុក្ខជាតិ និង អូមេហ្គា 3 ជួយដល់សុខភាពបេះដូង សារធាតុរ៉ែ និង វីតាមីន ២៨ ប្រភេទ និងសារធាតុប្រឆាំង​អុកស៊ីតកម្ម ជួយដល់ប្រព័ន្ធការពាររាងកាយ ប៊្រីបាយអូទិក ជួយដល់ប្រព័ន្ធរំលាយអាហារ។ Ensure Gold ភាពរឹងមាំសម្រាប់​ពេលវេលាដែលមានតម្លៃក្នុងជីវិត។

សូមបញ្ជាក់ថា DKSH គឺជាក្រុមហ៊ុនផ្តល់សេវាកម្មពង្រីកទីផ្សារឈានមុខគេ ដោយផ្តោតសំខាន់ក្នុងតំបន់អាស៊ី ជាក្រុមហ៊ុនដែលជួយ និងបង្កើតម៉ាកយីហោជូនដល់ក្រុមហ៊ុនដទៃទៀត ក្នុងការពង្រីកអាជីវកម្ម ផ្នែកគ្រឿងឧបភោគបរិភោគ ថែរក្សាសុខភាព វត្ថុធាតុដើម និងផ្នែកគ្រឿងចក្រ។ ក្រុមហ៊ុនមានផ្តល់សេវាយ់ាងច្រើនរួមមានធនធាន ព័ត៌មានទីផ្សារលំអិត ផ្នែកលក់ និងផ្នែកទីផ្សារជំរុញការលក់ ផ្នែកចែកចាយ ការដឺកជញ្ជូន ក៏ដូចជាផ្តល់សេវាក្រោយការលក់។ ជាក្រុមហ៊ុនដែលបានចុះបញ្ជីជាសាធារណៈនៅក្នុងផ្សារភាគហ៊ុន SIX Swiss Exchange មានទីតាំងអាជីវកម្មនៅក្នុង ៣៥ ទីផ្សារ និងមានបុគ្គលិកជំនាញចំនួន ៣៣០០០នាក់ មានចំណូលសរុបចំនួន ១១,៣ពាន់លានស្វីសហ្រ្វង់ ក្នុងឆ្នាំ២០១៨។ ជាមួយនឹងកេរ្តិ៍តំណែលយ៉ាងរឹងមាំរបស់ប្រទេសស្វីស ក្រុមហ៊ុននេះមានប្រពៃណីយ៉ាងយូរលង់ក្នុងការធ្វើអាជីវកម្មទាំងនៅក្នុង និងជាមួយតំបន់អាស៊ី ហើយក៏បានចាក់ឫសយ៉ាងជ្រៅនៅក្នុងសហគមន៍ និងអាជីវកម្មទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ព័ត៌មាន​បន្ថែម សូមទាក់ទង​តាមលេខទូរសព្ទ +855 23 222 288 ឬ email: chanreasey.chum@dksh.com៕