ប៉ូលិស​ចរាចរណ៍​ស្លៀក​ឯក​សណ្ឋាន​​ស្អាតបាត​បោស​សម្អាត​​​សំរាម​​តាម​​ដង​​​ផ្លូវ​

  • 2019-06-22 03:49:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឯ​កសណ្ឋាន​ជា​មន្ត្រី​នគរបាល​ចរាចរណ៍រាជធានី​ភ្នំពេញ លោកអនុសេនីយ៍ទោ សូត្រ ក​ញ្ញា បាន​ទាញ​អំបោសពី​រថយន្ត​នគរបាល​ និងបាន​បោស​សម្អាត​សំរាម​ដែល​នៅ​រាយប៉ាយ​លើ​ផ្លូវ​សាធារណៈ​ក្បែរ​​ធុងសំរាមមួយ​ដែល​ដាក់​នៅ​តាម​ដង​ផ្លូវនោះ។

(រូបភាព៖ Screenshot ពី​វីដេអូ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ)

ក្នុង​វីដេអូ​រយៈពេលជាង​ពីរនាទីបង្ហោះ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ស្នងការ​ដ្ឋាន​នគរបាលរាជធាបនី​ភ្នំពេញ​កាលពី​យប់​មិញ​ លោកអនុសេនីយ៍ទោ សូត្រ ក​ញ្ញា បាន​បោស​សម្អាតសំរាម​ដែល​នៅ​រាយ​ប៉ាយ​លើ​ដង​ផ្លូវ ហើយ​កើប​ដាក់​ក្នុង​ធុង​សំរាម​នៅ​ក្បែរ​នោះ។

ប្រ​ជា​ពល​រដ្ឋ​ដែលបាន​ចូល​បញ្ចេញ​មតិយោបល់​លើ​វីដេអូនេះ​ស្នើ​ឲ្យ​អាជ្ញាធរ​ពិន័យ​លើ​អ្នក​ចោល​សំរាម​មិន​ត្រឹម​ត្រូវ បន្ថែម​លើ​​ផ្សព្វ​​ផ្សាយ និ​ងអប់រំ។ ​ ប្រ​ភព​ខាង​លើ​សរសេរដែរថា៖ «នេះជាវីដេអូទាំងស្រុងដែលថតពីសកម្មភាពដ៏ល្អមួយ​ ទាក់ទង​ទៅនឹងការជួយ​សម្អាត​អនាម័យ​ បរិស្ថាននៅតាមដងផ្លូវសាធារណ:របស់​ លោកអនុសេនីយ៍ទោ​ សូត្រ​ កញ្ញា​ ដែលជាមន្ត្រីចរាចរណ៍ដ៏ល្អមួយរូបនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេ»៕

វីដេអូ៖

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម