រថភ្លើងល្បឿនលឿនរបស់ជប៉ុន ត្រូវផ្អាកដំណើរការរាប់ម៉ោង ដោយសារខ្យងមួយក្បាល

  • 2019-06-25 01:21:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​ខ្យង​មួយ​ក្បាល ត្រូវ​បាន​គេ​រក​ឃើញ​ថា​ជា​មូល​ហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​មាន​ការ​ដាច់​ភ្លើង​បណ្ដាល​ឲ្យ​រថភ្លើង​ល្បឿន​លឿន​របស់​ជប៉ុន​ផ្អាក​ដំណើរ​ការ​រាប់​ម៉ោង។

យោងតាម​ក្រុមហ៊ុន​រថភ្លើង JR Kitakyushu ឲ្យ​ដឹង​ថា អ្នក​ដំណើរ​ប្រមាណ​ជា ១២ ០០០​នាក់ ត្រូវ​បាន​ពន្យារ​ពេល​ធ្វើ​ដំណើរ​កាល​ពី​ថ្ងៃ​ទី ៣០​ខែ​ឧសភា​កន្លង​ទៅ​ដោយ​សារ​ដាច់​ចរន្ដ​អគ្គិសនី។ ហេតុការណ៍​នេះ បាន​កើត​ឡើង​អំឡុង​ពេល​មមាញឹក​នៅ​ម៉ោង ៩:៤០​នាទី​ព្រឹក បង្ខំ​ឲ្យ​ក្រុមហ៊ុន​សម្រេច​លុប​ចោល​ជើង​ធ្វើ​ដំណើរ​របស់​រថភ្លើង ២៦​ខ្សែ។ ក្រោយ​ការ​ស៊ើប​អង្កេត​ពី​ប្រព័ន្ធ​ភ្លើង​ អ្នក​ជំនាញ​បាន​រក​ឃើញ​សត្វ​ខ្យង​មួយ​ក្បាល​ប្រវែង ២ ទៅ៣​សង់ទីម៉ែត្រ ដែល​បាន​ឆក់​ងាប់​ដោយ​សារ​ខ្សែ​ភ្លើង និង​ធ្វើ​ឲ្យ​ដាច់​ចរន្ដ​អគ្គិសនី​ដូចនេះ។

គួរ​ឲ្យ​ដឹង​ថា ប្រទេសជប៉ុន មានភាពល្បីល្បាញដោយសារតែបណ្តាញរថភ្លើងល្បឿនលឿន​ទូទាំង​ប្រទេស និងដឹកអ្នកដំណើររាប់ពាន់នាក់ជារៀងរាល់ថ្ងៃ៕

ចុចអាន ៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម