កម្ពុជាមានស្ដាត២អាចរៀបចំបាន បើ អាស៊ាន ធ្វើម្ចាស់ផ្ទះ World Cup 2034 មែន
- 2019-06-26 02:25:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជាមានស្ដាត២អាចរៀបចំបាន បើ អាស៊ាន ធ្វើម្ចាស់ផ្ទះ World Cup 2034 មែន
ចន្លោះមិនឃើញ
ដំណឹងដែលប្រទេសក្នុងតំបន់អាស៊ាន ចង់ធ្វើជាម្ចាស់ផ្ទះ World Cup 2034 កាន់តែផ្ទុះឡើង និងត្រូវបានកាសែតធំៗនៅលើលោកចុះផ្សាយយ៉ាងព្រោងព្រាតតែម្ដង។
ការចុះផ្សាយនិងការសង្ឃឹមមួយនេះ កើតឡើងក្រោយពីលោក Prayuth Chan-o-cha នាយករដ្ឋមន្ត្រីថៃបានប្រកាសកាលពីថ្ងៃអាទិត្យកន្លងទៅ ដែលថ្នាក់ដឹកនាំប្រទេសក្នុងតំបន់អាស៊ានទាំងអស់ គាំទ្រចំពោះការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup 2034 ខាងមុខ បើអាច។
foxsportsasia បានលើកឡើងពីកីឡដ្ឋានដែលអាចរៀបចំការប្រកួតព្រឹត្តិការណ៍មួយនេះបាន ដោយក្នុងនោះមាននៅកម្ពុជា២កន្លែងដែរ។ ចង់ដឹងថាជាកីឡដ្ឋានណានោះ មើលខាងក្រោមនេះ៖
១ កម្ពុជា
កម្ពុជាអាចប្រើកីឡដ្ឋានជាតិអូឡាំពិក និងកីឡដ្ឋានកំពុងសាងសង់មរតកតេជោ។ កីឡដ្ឋានអូឡាំពិក អាចផ្ទុកអ្នកគាំទ្របាន៥ម៉ឺននាក់ និងកីឡដ្ឋានមរតកតេជោ អាចផ្ទុកបាន៥៥ ០០០នាក់។
២ វៀតណាម
វៀតណាមមានកីឡដ្ឋាន១ដែរ ដែលអាចរៀបចំការប្រកួតបានគឺ My Dinh National Stadium ដែលផ្ទុកអ្នកគាំទ្របាន៥៥ ០០០នាក់។
៣ មីយ៉ាន់ម៉ា
មីយ៉ាន់ម៉ា ក៏ដូចគ្នា គឺមានកីឡដ្ឋាន១ដែលអាចរៀបចំបាន Thuwunna Stadium ដែលផ្ទុកអ្នកគាំទ្របាន ៣២ ០០០នាក់។
៤ សិង្ហបុរី
សិង្ហបុរី មានកីឡដ្ឋាន១ដែរ គឺ National Stadium ផ្ទុកមនុស្សបាន ៥៥ ០០០នាក់។
៥ ថៃ
ថៃ មានកីឡដ្ឋានធំ២ដែលរៀបចំការប្រកួតបាន គឺ Rajamangala Stadium ផ្ទុកមនុស្សបានជិត៥ម៉ឺននាក់ និងកីឡដ្ឋានរបស់ Buriram Stadium ដែលផ្ទុកមនុស្សបាន៣២ ៦០០នាក់។
៦ ម៉ាឡេស៊ី
ម៉ាឡេស៊ីមានដល់៣ឯណោះ គឺ Bukit Jalil National Stadiumផ្ទុកមនុស្សបាន ៨៧ ៤១១នាក់ Stadium Shah Alam ផ្ទុកមនុស្សបាន៨ម៉ឺននាក់ និង Sultan Ibrahim Stadium ដែលកំពុងសាងសង់ផ្ទុកមនុស្សបាន៤ម៉ឺននាក់។
៧ ឥណ្ឌូណេស៊ី
ឥណ្ឌូណេស៊ី មានកីឡដ្ឋានធំៗច្រើនជាងគេ រហូតដល់៤ឯណោះ។ ក្នុងនោះរួមមាន Gelora Sriwijaya Stadium ផ្ទុកមនុស្សបានជាង២ម៉ឺននាក់ Gelora Bung Tomo Stadium ផ្ទុកមនុស្សបានជាង៥ម៉ឺននាក់ Gelora Bandung Lautan Api Stadium ផ្ទុកមនុស្សបានជិត៤ម៉ឺននាក់ និង Gelora Bung Karno Stadium ផ្ទុកមនុស្សបានជិត៨ម៉ឺននាក់៕