ទៅ​លេង​នៅ​អាមេរិក​ Nani ហាត់​គ្មាន​ឈប់​រហូត​មើល​សឹង​មិន​ស្គាល់​

  • 2019-06-26 04:12:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Luis Nani ដែល​ប្រិយ​មិត្ត​ Manchester United ស៊េរី​ចាស់​ស្គាល់​ថា​ជា​ Cristiano Ronaldo ទី​ពីរ​នោះ​ពេល​នេះ​បាន​រសាត់​អណ្ដែត​ទៅ​លេង​ដល់​ទឹកដី​អាមេរិក​។​

កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​លេចធ្លោ​ខ្លាំង​ក្នុង​អាជីព​កាល​លេង​នៅ​ Old Trafford រដូវ​កាល​ដំបូង​របស់​ខ្លួន​ ដោយ​រក​បាន​១៩​គ្រាប់​ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ (Assist) បាន​២១​ដង​ ប្រហាក់​ប្រហែល​នឹង​ Ronaldo កាល​ជំនាន់​នោះ។​ យ៉ាង​ណា​របួស​បាន​ធ្វើ​ឲ្យ​ Nani បាត់បង់​ឱកាស​បន្តិច​ម្តងៗ។​

ខ្សែ​បម្រើ​ឈាន​ដល់​វ័យ​៣២​ឆ្នាំ​បាន​ផ្លាស់​ទៅ​លេង​នៅ​ Valencia, Fenerbahce, Lazio, Sporting Lisbon និង​ចុងក្រោយ​ Orlando City នៃ​ក្របខ័ណ្ឌ​អាមេរិក​។​ ទោះ​មិន​បាន​លេង​នៅ​ក្លឹប​ធំៗ តែ​អាជីព​ Nani ក៏​មិន​អន់​ពេក​ដែរ ពោល​គឺ​រូប​គេ​ធ្លាប់​ឈ្នះ​ Premier League, Champions League និង​ Euro ជាមួយ​ព័រទុយហ្គាល់។

នៅ​ទឹកដី​អាមេរិក​ Nani បាន​ចំណាយ​ពេល​ភាគច្រើន​នៅ​កន្លែង GYM​ ធ្វើ​ឲ្យ​កាយ​សម្បទា​របស់​គេ​រឹងមាំ​ជាង​មុន​ និង​មាន​សាច់ដុំ​ធំៗ ខុស​គ្នា​ឆ្ងាយ​បើ​ធៀប​នឹង​ជំនាន់​កាល​លេង​នៅ Manchester United៕

ប្រភព៖ Give Me Sport   ប្រែសម្រួល៖ រ័ត្ន