មក​មើល​ហាងឆេង​តម្លៃ​ យុវជន​​ឆ្នើម​ៗ​ឡើង​ស្រឺតៗ​ហួស​ការ​រំពឹង​ទុក

  • 2019-06-26 04:41:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​មួយ​ចំនួន​ធំ​ក្នុង​ពិភព​បាល់ទាត់​​កំពុង​ឡើង​តម្លៃ​ខ្លួន​យ៉ាង​ខ្លាំង​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ក្នុង​រដូវ​ក្ដៅ​នេះ បន្ទាប់​ពី​បង្ហាញ​សមត្ថភាព​ខ្ពស់​កាល​ពី​រដូវ​កាល​២០១៨-១៩​​កន្លង​ទៅ។ ថ្មី​​ៗ​នេះ​សារព័ត៌មាន Marca បាន​បង្ហាញ​តម្លៃ​​ខ្លួន​របស់​យុវជន​ជា​ច្រើន​នាក់ ដែល​មាន​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប​ធំ​ៗ​នៅ​អឺរ៉ុប។

១. Jadon Sancho

កីឡាករ​​របស់​អង់គ្លេស​រូប​នេះ​​ឈាន​ជើង​ចូល​បាល់ទាត់​ដំបូង​ជាមួយ​ក្រុម​យុវជន​ Watford និង Manchester City មុន​ពេល​ផ្លាស់​ទៅ Borussia Dortmund ក្នុង​ឆ្នាំ​២០១៧ ក្នុង​តម្លៃ​ខ្លួន​​ផ្លាស់​ប្ដូរ​៨​លាន​អឺរ៉ូ។ មួយ​ឆ្នាំ​កន្លង​ផុត​ទៅ​តម្លៃ​ខ្លួន​របស់​គេ​បាន​ឡើង​ជា​គំហុក​​ក្នុង​វ័យ​១៩​ឆ្នាំ​ ដោយ Dortmund បាន​ដាក់​តម្លៃ​១២០​លាន​អឺរ៉ូ​បើ​ក្លឹប​ណា​ចង់​បាន។

២. Frenkie de Jong

Ajax បាន​ទិញ​គេ​​តែ​១​លាន​អឺរ៉ូ​ប៉ុណ្ណោះ​កាល​ពី​ឆ្នាំ​២០១៥ ពី​ក្លឹប​នៅ​ហូឡង់ Willem II​។ ៤​រដូវ​កាល​បន្ទាប់​ គេ​ត្រូវ​បាន​លក់​ទៅ​ឲ្យ​ Barcelona ក្នុង​តម្លៃ​ខ្លួន​៧៥​លាន​អឺរ៉ូ។

៣. Joao Felix

កាល​ពី​ខែ មិថុនា ឆ្នាំ ២០១៨ តម្លៃ​ខ្លួន​របស់ Joao ត្រឹម​តែ​២​លាន​អឺរ៉ូ ហើយ​១២​ខែ​បន្ទាប់​​គេ​គ្រោង​ក្លាយ​ជា​កីឡាករ​ថ្លៃ​បំផុត​​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប Atletico Madrid។ តម្លៃ​ខ្លួន​​ក្នុង​ទីផ្សារ​ដោះដូរ​​របស់​​យុវជន​វ័យ​១៩​ឆ្នាំ​បាន​ហក់​​ឡើងខ្ពស់​ចាប់​តាំង​ពី​ខែ​មករា​ឆ្នាំ​២០១៩ ហើយ​តម្លៃ​បច្ចុប្បន្ន​ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​៧០​លន​អឺរ៉ូ ខណៈ Atletico ចង់​ឲ្យ​១២០​លាន​អឺរ៉ូ​ដើម្បី​ទិញ​ផ្ដាច់​កុងត្រា​ពី Benfica។

៤. Nicolas Pepe

​​​​​​កីឡាករ​សញ្ជាតិ​កូឌីវ័រ​វ័យ​២៤​ឆ្នាំ​បាន​មក​ដល់​ក្លឹប Lille ផ្ទេរ​ពី​ក្លឹប Angers ក្នុង​ខែ​មិថុនា ឆ្នាំ ២០១៧ ក្នុង​តម្លៃ​ខ្លួន​១០​លាន​អឺរ៉ូ។ តែ​តម្លៃ​ខ្លួន​របស់​គេ​ពេល​បាន​បាន​ឡើង​ដល់​៦៥​លាន​អឺរ៉ូ ខណៈ​ក្លឹប​​របស់​គេ​បច្ចុប្បន្ន​មិន​លក់​ឡើង​ប្រសិន​បើ​មិន​បាន​យ៉ាង​តិច​៨០​លាន​អឺរ៉ូ។

៥. Luka Jovic

គេ​បាន​ផ្លាស់​ទៅ​ Real Madrid​ ក្នុង​រដូវ​ក្ដៅ​នេះ​​នូវ​តម្លៃ​ខ្លួន​៦០​លាន​អឺរ៉ូ ប៉ុន្តែ​តម្លៃ​របស់​គេ​ត្រឹម​២​លាន​អឺរ៉ូ​ប៉ុណ្ណោះ​​កាល​ពី​១​ឆ្នាំ​កន្លះ​មុន ពេល​ដែល​គេ​ផ្លាស់​ពី​ Benfica ទៅ​កាន់ Eintracht Frankfurt។

៦. Nicola Zaniolo

ខ្សែ​បម្រើ​ប្រយុទ្ធ​របស់ Roma ម្នាក់​នេះ​ បាន​ឡើង​តម្លៃ​ខ្លួន​ពី​ ១​លាន​អឺរ៉ូ មក​កាន់​៤០​​លាន​អឺរ៉ូ​ក្នុង​រយៈ​ពេល​១២​ខែ។ ​

​​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ