អានសៀវភៅលេង៖ ប្រវត្តិសង្ខេបរបស់អំបូរមនុស្សវគ្គ ១

  • 2019-06-26 09:13:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ប្រែសម្រួល៖ Sokcheng Seang
  • សហការជាមួយ wapatoa.com

សាព្យាង៖ ប្រវត្តិសង្ខេបរបស់អំបូរមនុស្ស (Sapiens: A Brief History of Humankind) គឺជាសៀវភៅល្បីមួយលក់ដាច់គ្មានសល់ ជាស្នាដៃរបស់សាស្ត្រាចារ្យប្រវត្តិវិទ្យាមួយរូបមានឈ្មោះថា យូវ៉ាល់ ណូអាហូរ៉ារី (Yuval Noah Harari)។ បើអ្នកធ្លាប់បានដឹងពីដើមកំណើតមនុស្សពីមុនមកនោះ អ្នកនឹងដឹងហើយថា សាព្យាង (sapiens) គឺជាឈ្មោះអំបូរមនុស្សយើងនេះឯង!

ហើយសៀវភៅមួយក្បាលនេះគឺសរសេរពីប្រវត្តិអំបូរអូម៉ូសាព្យាង (Home Sapiens) ជាអំបូររបស់អ្នក និងខ្ញុំ ដែលបានឈ្នះឧបសគ្គគ្រប់យ៉ាងរស់នៅមកទល់សព្វថ្ងៃនេះហ្នឹងឯង។ រូបខាងក្រោមនេះបង្ហាញពីអំបូរមនុស្សផ្សេងៗទៀតដែលធ្លាប់មានជីវិតនៅលើផែនដីយើងនេះ! (សូមទោស! យើងគ្មានលទ្ធភាពក្នុងការបកប្រែវាជាខ្មែរទេឥលូវនេះ។ ចាំថ្ងៃក្រោយ យើងនឹងព្យាយាមបកប្រែរូបភាពតាមដែលយើងអាចធ្វើបាន!)

អញ្ចឹង ក្នុងចំណោមអំបូរមនុស្សផ្សេងៗជាច្រើន ហេតុអ្វីមានតែយើងអាចរស់នៅបន្តកូនចៅមកដល់បច្ចុប្បន្ននេះអញ្ចឹង? ហើយតើជីដូនជីតាអំបូរអូម៉ូសាព្យាងពីជំនាន់មុនៗនេះ បានឆ្លងកាត់អ្វីខ្លះទើបអាចវិវត្តមកជាមនុស្សយើងសម័យថ្មីនេះ?

បច្ចុប្បន្ននេះ មនុស្សយើងក្អេងក្អាងដោយសារយើងគឺជាស្តេចផែនដី។ យើងាបនអភិវឌ្ឍតិចនិច និងចំណេះដឹងជាច្រើន ដែលធ្វើឲ្យយើងគ្រប់គ្រងបរិស្ថានរបស់យើងបាន ហើយរស់នៅយ៉ាងរំភើយ។

តែតាមពិត កាលពីមុនមិនមែនអញ្ចឹងទេ។ មួយសែនឆ្នាំមុន នៅលើផែនដីមានអំបូរមនុស្សផ្សេងៗក្រៅពីពួកអូម៉ូសាព្យាងរស់នៅពេញទឹកពេញទី។ តែពួកគេបានស្លាប់ផុតពូជអស់ហើយ។ មូលហេតុដែលយើងនៅរស់ខុសគេនោះ ក៏ដោយសារយើងបានឆ្លងកាត់ការវិវត្តន៍ធំៗចំនួន 3 រួមមាន៖

១. ការវិវត្តន៍ផ្នែកគំនិត (cognitive revolution)

២. ការវិវត្តន៍ផ្នែកកសិកម្ម

៣. ការវិវត្តន៍ផ្នែកវិទ្យាសាស្ត្រ

ថ្ងៃនេះ ពួកយើងនិយាយពីការវិវត្តន៍ទីមួយ!

ការវិវត្តន៍ផ្នែកគំនិត (cognitive revolution)

មុននឹងមុជចូលទៅជ្រៅក្នុងវគ្គនេះ យើងគួរពន្យល់ពាក្យ គំនិត ឬ cognitive ជាមុនសិន។ ពាក្យនេះគឺមកពីពាក្យឡាតាំង cognistus ដែលមានន័យថា «ដឹង»។

អញ្ចឹងពេលដែលយើងប្រើគំនិត ឬ cognitive នោះបានន័យថាយើងត្រូវការប្រើប្រាស់ស្មារតីខួរក្បាលយើង ឧទាហរណ៍ដូចជាពេលយើង គិត ផ្តល់មូលហេតុ ពេលយើងបង្កើត ឬចងចាំអ្វីមួយជាដើម។ សំណាងហើយដែល យើងបានឆ្លងកាត់ការវិវត្តន៍នេះនោះ! បើមិនអញ្ចឹង ខួរក្បាលយើងនឹងគ្មានសមត្ថភាពគិត ប្រើប្រាស់មូលហេតុ ឬចងចាំអ្វីច្រើនដល់ថ្នាក់នេះទេ។ តើខួរក្បាលយើងខុសគេពីពូជមនុស្ស និងសត្វផ្សេងៗយ៉ាងណាទៅ?

ខួរក្បាលយើងមានសមត្ថភាពពិសេសក្នុងការលក់ និងទិញសណ្តែកដី ការបង្កើត និងជឿរឿងប្រឌិតផ្សេងៗ

រូបភាពបានមកពី៖​ ស្តេហ្វឺនី ស្កត (Stephanie Scott)

មួយសែនឆ្នាំមុន ពេលដែលយើងនៅរស់នៅក្នុងព្រៃ បើយើងចចេស ចង់តែស្រវារស់នៅតែម្នាក់ឯងនោះ យើងប្រហែលគ្មានមកដល់ថ្ងៃនេះទេ។ អ្វីដែលនាំឲ្យអំបូរយើងបានជោគជ័យមកដល់សព្វថ្ងៃនោះ គឺដោយសារយើងពូកែធ្វើការរួមក្រុមនោះឯង។ និយាយទៅ មានតែអំបូរអូម៉ូទេ មានសមត្ថភាពធ្វើការងារជាក្រុមធំ ហើយចេះបត់បែនតាមកាលៈទេសៈ និងចរិតរបស់សមាជិកក្រុម។ សមត្ថភាពនេះហើយដែលនាំឲ្យអូម៉ូសាព្យាងអាចដោះស្រាយបញ្ហាបានដោយមានប្រសិទ្ធិភាពនោះ!

ចុះសត្វល្អិតដូចសត្វស្រមោចហ្អ៎? វាមិនពូកែសហការធ្វើការងារជាក្រុមដែរទេឬ?

ទោះសត្វស្រមោចអាចធ្វើការងារជាក្រុមធំៗបានក៏ពិតមែន តែសកម្មភាពរបស់ពួកវាត្រូវបានធម្មជាតិចារមករួចហើយ។ នោះបានន័យថា វាមិនអាចបត់បែនតាមកាលៈទេសៈតំរូវបាននោះទេ។ បើនិយាយពីអំបូរអូម៉ូវិញ ដើម្បីធ្វើការជាមួយគ្នាបាន ទាល់តែវាស្គាល់មិត្តរួមក្រុមច្បាស់លាស់ ទើបវាអាចធ្វើការងារជាក្រុមដោយបត់បែនបាន។

អត្ថបទនេះគឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវ៉ិបសាយ​ផ្តោត​លើ​ចំណេះដឹង​ចិត្តវិទ្យា សិល្បៈ និង​ការ​អភិវឌ្ឍន៍ខ្លួន

ប៉ុណ្ណឹងមិនទាន់អស់ទេណា! បើចង់អានអត្ថបទនេះឲ្យដល់ចប់ សូមចុចលើទីនេះ ដើម្បីអានបញ្ចប់នៅ វ៉ិបសាយវប្បធម៌ wapatoa.com!

អត្ថបទ៖ Alix Feschotte

អត្ថបទពេញនិយម