ភ្ញាក់ផ្អើល! ស្ដេចម៉ាឡេស៊ី សុខចិត្តឈប់ក្បួនទីនាំងដើម្បីធ្វើរឿងគួរឲ្យសរសើរ១

  • 2019-06-26 09:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជន​រងគ្រោះ​ដោយ​សារ​គ្រោះថ្នាក់ចរាចរ​ម្នាក់ ត្រូវ​បាន​ទទួល​ការ​អន្តរាគមន៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ពី​សំណាក់​ស្ដេច​ម៉ាឡេស៊ី​នៅ​ថ្ងៃ​ពុធ​ទី២៦ ខែ​មិថុនា​នេះ។

ក្បួន​ទី​នាំង​របស់ព្រះមហាក្សត្រ​ម៉ាឡេស៊ី Sultan Abdullah Ahmad Shah បាន​យាង​កាត់​កន្លែង​កើត​ហេតុ​ហើយ​ក៏​ឃើញ​ស្ត្រី​ជា​ជន​រង​គ្រោះ។ យោង​តាម​ស្នងការ​ប៉ូលិស​ក្នុង​សង្កាត់ Putrajaya លោក Rosly Hasan ឲ្យ​ដឹង​ថា​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរ​នេះ បាន​កើតឡើង​នៅ​ផ្លូវ Persiaran Barat Lebuh Bentosa ដោយ​អ្នក​បើក​បរ​បាត់បង់​ម្ចាស់​ការ​លើ​យានយន្ដ កាល​ពី​វេលា​ម៉ោង ៧:២០​នាទី​ព្រឹក បណ្ដាល​ឲ្យ​រេ​ចង្កូត​ទៅ​បុក​បង្កាន់​ដៃ​តាម​ផ្លូវ​តែ​ម្ដង។ ចំណែក​ឯ​ជន​រង​គ្រោះ​ឲ្យ​ដឹង​ដែរ​ថា ខ្លួន​បាន​បាត់​បង់​ម្ចាស់​ការ​លើ​យានយន្ដ​ដោយ​សារ​មាន​អាការ​វិល​មុខ​ភ្លាម​ៗ។

ស្ដេច​ម៉ាឡេស៊ី បាន​យាង​ចុះ​មក​ជួយ​ជន​រងគ្រោះ​ហើយ​សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​អាការ​របស់​ស្ត្រី​ជា​អ្នក​បើក​បរ។ យោង​តាម​គណនី Instagramឲ្យ​ដឹង​ថា​ព្រះ​អង្គ កំពុង​ស្ថិត​ក្នុង​ដំណើរ​យាង​ទៅ​ជួប​ប្រជុំ​ជាមួយ​នាយករដ្ឋមន្ត្រី Mahthir Mohamad ។ ក្រោយ​កើត​ហេតុ រូបភាព​របស់​ព្រះ​អង្គ​ត្រូវ​បាន​ចែក​ចាយ​ពេញ​បណ្ដាញ​សង្គម ហើយ​ទទួល​បាន​ការ​គោរព​ស្រឡាញ់​ជា​ច្រើន​ពី​អ្នក​ប្រើប្រាស់​សម្រាប់​កាយវិការ​របស់​ព្រះអង្គ៕

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី