Man Utd បាន​ព្រមព្រៀង​ជាមួយ Palace ក្នុង​ការ​នាំ​ចូល Aaron Wan-Bissaka

  • 2019-06-26 11:22:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Manchester United និង​ក្លឹប​ Crystal Palace បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​ហើយ​ក្នុង​ការ​ផ្ទេរ​ខ្សែ​ការពារ​អង់គ្លេស​ Aaron Wan-Bissaka ហើយ នេះ​បើ​តាម​សារព័ត៌មាន​អង់គ្លេស​ BBC។

បើ​តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ក្លឹប​ Manchester United ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជាង ៦៣​លាន​ដុល្លារ​ ក្នុង​ការ​នាំ​យក​ខ្សែ​ការពារ​ស្លាប​ស្ដាំ​វ័យ ២១​ឆ្នាំ​រូប​នេះ ចូល​រួម​ជាមួយ​។

កីឡាករ​រូប​នេះ​ដែរ ជា​កីឡាករ​ដែល​ទទួល​បាន​ប្រាក់​ខែ​តិច​ជាង​គេ​ក្នុង​ក្លឹប​ Crystal Palace ដោយ​ទទួល​បាន​ ១ម៉ឺន​ផោន​ (ត្រូវ​នឹង​ជាង ១.២ម៉ឺន​ដុល្លារ) ក្នុង​មួយ​សប្ដាហ៍ ប៉ុន្តែ​នៅ​ពេល​ចូល​រួម​ជាមួយ​ក្លឹប Manchester United កីឡាករ​រូប​នេះ​នឹង​ទទួល​បាន​រហូត​ដល់ ៩​ម៉ឺន​ផោន​ (ត្រូវ​នឹង​ជាង ១១ម៉ឺន​ដុល្លារ) ក្នុង​មួយ​សប្ដាហ៍។

សារព័ត៌មាន​ BBC បាន​រាយការណ៍​ថា Aaron អាច​នឹង​ចូល​មក​ពិនិត្យ​សុខភាព​នៅ​ក្លឹប Manchester United មុន​ពេល​នឹង​ទៅ​ដើរ​លេង​លំហែ​កាយ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី