នៅ​តែ​ល្អ! Rooney ទាត់​បញ្ចូល​ទី​ពី​ពាក់​កណ្ដាល​តារាង​ជាង​លើក​ទី​៣​ក្នុង​អាជីព

  • 2019-06-27 07:48:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Wayne Rooney បាន​បង្កើត​រឿង​ភ្ញាក់ផ្អើល​ម្ដង​ទៀត ដោយ​បាន​ទាត់​បញ្ចូល​ទី​ពី​ពាក់​កណ្ដាល​តារាង ជា​លើក​ទី​៣​ក្នុង​អាជីព​របស់​ខ្លួន។

ក្នុង​ការ​ប្រកួត​រវាង DC United ប៉ះ​ជាមួយ Orlando City នៅ​ថ្ងៃ​នេះ កីឡាករ​សញ្ជាតិ​អង់គ្លេស បាន​ឆ្មក់​ទាត់​​រំលង​ដៃ​អ្នក​ចាំ​ទី Brian Rowe ​ពី​ពាក់​កណ្ដាល​តារាង​បញ្ចូល​ទី​យ៉ាង​អស្ចារ្យ។ សម្រាប់​មួយ​គ្រាប់​នេះ​គ្រប់គ្រាន់​ឲ្យ DC Unitedយក​ឈ្នះ Orlando ដែល​ជា​ក្រុម​របស់ Nani១-០ ក្នុង​លីគ​កំពូល​របស់​អាមេរិក MSL។

Rooney វ័យ​៣៣​ឆ្នាំ ពេល​នេះ​បាន​រក​គ្រាប់​ពី​​ពាក់​កណ្ដាល​តារាង​​ឲ្យ​គ្រប់​ក្លឹប​ដែល​គេ​លេង។ លើក​ទី​មួយ​គេ​ធ្វើ​បាន​អំឡុង​ពេល​លេង​ឲ្យ​ Manchester United ប្រកួត​ជាមួយ West Ham។ លើក​ទី​ពីរ​ទាត់​ចូល​ក្រុម West Ham ជា​ថ្មី​កាល​លេង​នៅ Everon៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ