យុវវ័យភាគច្រើន​រិះគន់​អ្នក​ហូបម្ហូប​សាច់ឆ្កែ

  • 2019-07-02 08:58:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​យុវវ័យ​បាន​បញ្ចេញ​ទស្សនៈ​ថា មនុស្ស​លោក​មិន​គួរ​សម្លាប់​សត្វ​ឆ្កែ​យក​មក​បរិភោគ​ ព្រោះ​ថា ​ក្នុង​ចំណោម​សត្វ​ចិញ្ចឹម​ទាំង​អស់ គឺ​មាន​តែ​សត្វ​សុនខ​នេះ​ហើយ​ ដែល​ស្មោះ​ត្រង់​នឹង​ម្ចាស់​ ស្រឡាញ់​មិន​ចេះ​ក្បត់​ម្ចាស់ ទោះ​ជា​ម្ចាស់​វា​ធ្លាក់​ខ្លួន​ពី​មាន​ មក​ក្រ​រហាម​ក៏​ដោយ ក៏​វា​នៅ​តែ​ស្រឡាញ់​ម្ចាស់​វា​រហូត​។ ទស្សនៈ​នេះ​កើត​មាន​បន្ទាប់​​ពី​​គេសង្កេតឃើញ​ថា សាច់​ឆ្កែ ឬ​ សាច់​ពិសេស​ត្រូវ​បាន​គេ​ដាក់​ព្យួរ​លក់​យ៉ាង​សង្ហា​​នៅ​តាម​តូប​ហាង​លក់​គ្រឿង​ក្លែម​មួយ​ចំនួន​ជា​ហូរហែ​ បន្ទាប់​ពី​វា​បាន​ក្លាយ​ទៅ​ជា​អាហារ​គួរ​អោយ​ចាប់​អារម្មណ៍​ពី​សំណាក់​អ្នក​ចូល​ចិត្ត​ទទួល​ទាន។

សូមចុចអាន៖ ៤​សន្លឹក​ប្រចាំ​​​កាន់​បិណ្ឌ​​​កុំ​ថា​ដល់​​ព្រះ​​សង្ឃ​សូម្បី​​ឧបាសក​​​​​ក៏​​​​ក្ដៅ​​សាច់​ដុំ​​ភ្នែក

Dog-Meat-សាច់ឆ្កែ

 

កញ្ញា ម៉ា​ណែត​ រស់​នៅ​ក្នុង​ក្រុង​ព្រះ​សី​ហ​នុ​ និយាយ​ថា ​មនុស្ស​មួយ​ចំនួន​​ចូល​ចិត្ត​ញ៉ាំ​​សាច់​ឆ្កែ​ព្រោះតែ​ ពួកគេ​គិត​ថា ​វា​អាច​ព្យាបាល​ជំងឺ ប៉ូវ​កម្លាំង​ មាន​កម្ដៅ​ក្នុង​ខ្លួន សម្រួល​សរសៃ​ស្ទក់​ៗ អោយ​រស់​រវើក​ឡើង សូម្បី​តែ​ដៃ​ក៏​រឹង ជើង​ក៏​រឹង ជា​ពិសេស​សាច់​ឆ្កែ​ខ្មៅ​។ តែ​បើ​អ្នក​មាន​មនោសញ្ចេតនា​ជា​មួយ​សត្វ​ឆ្កែ ពេល​ឃើញ​គេ​ញ៉ាំ​វា​​បែប​នេះ​មាន​អារម្មណ៍​ថា​ខ្ពើម ហើយ​ស្អប់​ជា​មិន​ខាន។ 

លោក​ ប្រុស​ អាយុ​ ២៣​ ឆ្នាំ អតីត​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បា្រប់​ sabay​ ថា៖ "ខ្ញុំ​​ធ្លាប់​បរិភោគ​សាច់​ពិសេស​នេះ​ច្រើន​លើក​មក​ហើយ​កាល​នៅ​ពី​តូច វា​ឆ្ងាញ់​ដូច​សាច់​គោ​ ​តែ​ឥលូវ​គ្រាន់​តែ​និយាយ​ពី​វា​ខ្ញុំ​ឆ្អែត​តែ​ម្ដង មិន​ដឹង​យ៉ាង​ម៉េច​។ តែ​សាច់​ហ្នឹង​កម្រ​ ទាល់​តែ​ទៅ​ទិញ​នៅ​កន្លែង​ផឹក​ស៊ី​ទើប​មាន។ 

​យុវជន​អាយុ ១៩ ​ឆ្នាំ យុ ភា​រម្យ​ មាន​ផ្ទះ​ជិត​ហាង​លក់​សាច់​ពិសេស​នេះ​បាន​រៀប​រាប់​ថា​៖ " អ្នក​បរិភោគ​សាច់​ឆ្កែ​ខ្លះ​គេ​អួត​ថា ​ក្លែម​ជា​មួយ​ស្រា​ឆ្ងាញ់ ប៉ុន្តែ​អ្នក​ខ្លះ​កំពុង​តែ​ញ៉ាំ​ៗ​សុខ​ៗ គ្រាន់​តែ​លឺ​ថា​សាច់​ឆ្កែ ញាក់​ក្រញាង​ខ្លួន​តែ​ម្ដង ដោយ​សារ​គេ​គិត​ថា​ឆ្កែ​​គគ្រិច​ កខ្វក់​ គ្មាន​អនាម័យ​ ខ្លាច​មាន​មេរោគ។ ខ្លះ​មិន​គិត​អញ្ចឹង​ឡើយ គេ​គិត​ថា​គេ​ចង់​បរិភោគ​អ្វី​ដែល​ប្លែក"។

 សូមចុចអាន៖ សំដី​ក្មេង​កំហូច​មួយ​ម៉ាត់​ ធ្វើ​ឲ្យ​យុវតី​ខ្មែរ​មួយ​រូប​​ខូច​ចិត្ត​១៥​ឆ្នាំ!

Dog-Meat-សាច់ឆ្កែ(1)

 

បរិភោគ​សាច់​ឆ្កែ​អាច​បង្ក​ឲ្យ​ឆ្លង​ជំងឺ​ដែល​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ រហូត​ដល់​ស្លាប់​ផង​ក៏​មាន​។ វា​អាច​ឆ្លង​ជំងឺ​ដង្កូវ​តេន​ញ៉ា អាឡែហ្ស៊ី ជំងឺ​ហឺត ពិបាក​ដក​ដង្ហើម កន្ទួល​សើស្បែក មាន​បញ្ហា​សក់ ផ្សិត​នៅ​ជាប់​សួត ដង្កូវ​ប៉ា​រា​សិត​ជា​​ដើម។ ម្យ៉ាង​ទៀត​នៅ​ក្នុង​ទឹក​មាត់​របស់​សត្វ​ឆ្កែ​អាច​បង្ក​ឲ្យ​អ្នក​ហូប​ឆ្លង​ជំងឺ​ឆ្កួត​។ ម្ល៉ោះ​ហើយ​ការ​មិន​បាន​ចម្អិន​ឲ្យ​បាន​ត្រឹម​ត្រូវ​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ឆ្លង​យ៉ាង​សាហាវ​បំផុត" ។ ទាំង​នេះ​ជា​ការ​លើក​ឡើង​ពី លោក ហួត ម៉ឺន បុគ្គលិក​បម្រើការ​នៅ​ហត្ថា​កសិករ​។ 

លោក ហួត ម៉ឺន​ បាន​និយាយ​បន្ថែម​ទៀត​ថា ចំពោះ​ជនបរទេស​ភាគច្រើន​បាន​ចាត់​ទុក​សុនខ​ គឺជា​ សម្លាញ់ ឬ​សមាជិក​គ្រួសារ​ម្នាក់​ ពួកគេ​ពិតជា​មិន​អាច​បរិភោគ​សាច់​ពិសេស​ដែល​ជា​ជីវិត​សត្វ​សំណព្វ​របស់​ ពួកគេ​ឡើយ ហើយ​ពូក​គេ​នឹង​មាន​អារម្មណ៍​សោក​សៅ​ប្រសិន​បើ​វា​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​​អាហារ​ ។

ចុះ​អ្នក​វិញ គិត​ថា ​អ្នក​ទទួល​ទាន​សាច់​ឆ្កែ​ឬ​សាច់​ពិសេស​ជា​មនុស្ស​ដូច​ម្ដេច​ដែរ​?​​​

 

​​​

​​​​

អត្ថបទ ៖ លឹម សុ​នា​