ប្រទះ​ឃើញ Lampard មក​ដល់ Stamford Bridge ត្រៀម​ប្រកាស​ធ្វើ​គ្រូ Chelsea

  • 2019-07-04 04:24:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Frank Lampard​ ត្រូវ​ថត​បាន​​ដោយ​អ្នក​គាំទ្រ​ម្នាក់ ពេល​ដែល​​គេ​មក​ដល់​កីឡដ្ឋាន Stamford Bridge ដើម្បី​ចុះ​កុងត្រា​រយៈពេល​៣​ឆ្នាំ​ជា​អ្នក​ចាត់​ការ​របស់ Chelsea។

អ្នក​គាំទ្រ​សំណាង​ម្នាក់​បាន​ឈរ​នៅ​ខាង​ក្រៅ​​កីឡដ្ឋាន​ ហើយ​ប្រទះ​ឃើញ Lampard​ ដើរ​ចេញ​ពី​រថយន្ត​ទំនើប Bentley សំដៅ​​ទៅ​ការិយាល័យ​របស់​ក្លឹប។ តាម​សារព័ត៌មាន​កន្លង​ទៅ Lampard វ័យ​៤១​ឆ្នាំ​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​៥,៥​លាន​ផោន​ក្នុង​មួយ​ឆ្នាំ ដើម្បី​ចាកចេញ​ពី​​ក្លឹប​នៅ Championship គឺ Derby ចូលរួម​ជាមួយ Chelsea។

​​ការ​ប្រកាស​ឡើង​កាន់​តំណែង​របស់ Lampard ត្រូវ​បាន​គេ​ជឿ​ថា​នឹង​ធ្វើ​ឡើង​ឆាប់ៗ​នេះ។ អ្នក​គាំទ្រ​​សំណាង​​ដែល​ថត​បាន​រូប​របស់ Lampard មាន​ឈ្មោះ​ថា Thiban Subbramaniam ជា​ជនជាតិ​ម៉ាឡេស៊ី។ គេ​បាន​ទៅ​ដល់ Stamford Bridge ដើម្បី​ធ្វើ​ទស្សនកិច្ច​កម្សាន្ត៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ