គុណ​ប្រយោជន៍ទាំង ៥ នៃ​ការ​មុជទឹកត្រជាក់ ទោះញាក់បន្តិច​ តែល្អនឹកស្មានមិនដល់

  • 2019-07-16 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ណាស់​ទឹក​ត្រជាក់​ធ្វើ​អោយ​អ្នកញ័រញាក់​នៅ​ពេល​មុជ​រួច​​ តែ​គុណ​សម្បត្តិ​របស់​ទឹក​ត្រជាក់​ពិត​ជា​ពិសេស។ បើ​អ្នកបាន​ដឹង​ពី​គុណ​ប្រយោជន៍​របស់​វា​​ តិច​ជក់​ចិត្ត​លែង​មុជ​ទឹក​ក្ដៅ។ បើ​ចង់​ដឹង​ តោះ​មកមើល​នៅ​ចំណុច​ពិសេស​មួយ​ចំនួន​នៅ​ខាង​ក្រោម

១. ស្រក​គីឡូ

មុជ​ទឹក​ត្រជាក់​ជា​វិធី​ដែល​ល្អ​សម្រាប់​អ្នក​ដែល​ចង់​ស្រក​គីឡូ ពី​ព្រោះ​ទឹក​ត្រជាក់​ជួយ​ជំរុញ​ខ្លាញ់​ពណ៌​ត្នោត​ ដែល​ជួយ​រក្សា​កម្ដៅ​នៅ​ក្នុង​ខ្លួន។ នៅ​ពេល​ដែល​ខ្លួន​ប្រាណ​មាន​អារម្មណ៍​ថា​ត្រជាក់​ខ្លាំង​ ខ្លាញ់​ពណ៌​ត្នោត​ ជួយ​ដុត​កម្ដៅ​ក្នុង​ខ្លួន​បាន​លឿន​​ដល់​ទៅ​ ១៥ដង។ ម៉្យាងទៀត​វា​បង្កើត​ មេតាបូលីស​ដែល​គ្រប់គ្រង​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម។

២. ស្បែក​ និង​សក់​ស្រស់​ស្អាត

​​​បើ​អ្នក​ជា​មនុស្ស​ដែល​ស្រលាញ់​ភាព​​ស្រស់​ស្អាត​ ពិសេស​ណាស់​ព្រោះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ស្បែក​ស្អាត​ទេ តែ​ក៏​ធ្វើ​អោយ​សក់​ស្អាត​ផង​ដែរ​។ ​បើ​តាម​សម្ដី​របស់​លោក Dr. Jacqueline Schaffer, MD បាន​និយាយ​ថា​ ទឹក​ត្រជាក់​ជួយ​បង្កើន​អោយ​ឈាម​ដើរ​ស្រួល​ដែល​ធ្វើ​ឲ្យ​ស្បែក​ និង​សក់​មើល​ទៅ​មាន​សុខភាព​កាន់​តែ​ល្អ។ ពិសេស​នៅ​ពេល​ដែលស្បែក​មាន​របួស​ ឬរលាកវា​ធ្វើឲ្យឆាប់ជា។

៣. ជំនួយ​​មេ​ជីវិត

សម្រាប់​គូរ​ស្នេហ៍​ដែល​ចង់បាន​កូន មុជ​ទឹក​ត្រជាក់​ជួយ​​ឲ្យ​ឆាប់​មាន​ដំណឹង​ល្អ។ តាម​ការ​សិក្សា​​បាន​ឲ្យ​ដឹង​ថា​បុរស​ដែល​ឈប់​មុជ​ទឹក​ក្ដៅ​ បង្កើន​ចំនួន​ទឹក​កាម​រហូត​ដល់​ ៥០០% ក្នុង​រយៈ​ពេល​តែ ៦​ខែ​ប៉ុណ្ណោះ។

៤. អ័រម៉ូន​ Testosterone

Testosterone សំខាន់​ណាស់​សម្រាប់​បុរស​ ព្រោះ​អ័រម៉ូន​នេះ​ជួយ​ជំរុញ​នៃ​ការ​លូតលាស់​សាច់ដុំ​។ ជំនួស​ពី​ការ​ចាក់​អ័រម៉ូន Testosterone អ្នក​គ្រាន់​តែ​មុជ​ទឹក​ត្រជាក់​គឺ​អាច​បង្កើត​អ័រម៉ូន​នេះ​បាន​ហើយ។ បើ​តាម​ការ​ស្រាវ​ជ្រាវ​បាន​អោយ​ដឹង​ថា​កម្ដៅ​អាច​ផ្លាល់​ប្ដូរ​ DNA បានហើយក៏អាចអោយ​អ័រម៉ូន Testosterone ធ្លាក់ចុះបានដែរ។.

៥. សម្លាប់​ជំងឺ​បាក់​ទឹក​ចិត្ត

បើ​តាម​ការ​ស្រាវ​ជ្រាវបាន​ឲ្យដឹង​ថា ទឹក​ត្រជាក់​ជំនួយ​ដល់​ខួរក្បាល​ផលិត​អ័រម៉ូន nor-adrenaline ដែល​ជា​សារ​ធាតុ​គីមី​សំខាន់​ក្នុង​ការ​ទប់​ទល់​ជំងឺ​បាក់​ទឹក​ចិត្ត៕

ប្រភព៖ hackspirit   ប្រែ​សម្រួល៖ សុខុន សុម៉ាភាវី