កប់! ប្រាក់ ធីវ៉ា ប្រើ​បច្ចេកទេស​​យក​ខ្នង​ទប់​បាល់ឡូយ​មិន​ចាញ់ Neymar និង Ronaldo ទេ

  • 2019-07-15 07:05:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រាក់ ធីវ៉ា បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ចាប់​អារម្មណ៍​ជា​ខ្លាំង ក្រោយ​បង្ហាញ​បច្ចេកទេស​យក​ខ្នង​ទប់​បាល់ ក្នុង​ការ​ប្រកួត​ភ្នំពេញ​ក្រោម​យក​ឈ្នះ​យុវជន​បាទី លទ្ធផល ២-១ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។

នៅ​ប៉ុន្មាន​នាទី​មុន​នេះ​​ផេក​ផ្លូវការ​របស់​ក្លឹប​ភ្នំពេញ​ក្រោន​បាន​បញ្ចេញ​វីដេអូ​​មួយ អំពី​សកម្មភាព​ប្រាក់ ធីវ៉ា​ យក​ខ្នង​ទប់​បាល់ បន្ទាប់​ពី​មាន​ការ​ទាត់​បញ្ជូន​​ពី​អ្នក​ចាំ​ទី។ ក្រោយ​មើល​ឃើញ​ពី​បច្ចេកទេស​ដ៏​ល្អ​បែប​នេះ​នៅ​​ខាង​ក្រោម​វីដេអូ​មាន​ការ​កោតសរសើរ​ច្រើន​លើ​ម្ចាស់​អាវ​លេខ​១៩​ ដោយ​ភាគ​ច្រើន​​​បង្ហាញ​​ការ​ភ្ញាក់ផ្អើល។

ចំពោះ​ក្បាច់​នេះ​ពិត​ជា​កម្រ​ឃើញ​កីឡាករ​ប្រើ​ក្នុង​លីគ​កំពូល​របស់​កម្ពុជា​ណាស់។ យ៉ាងណាមិញ បច្ចេកទេស​យក​ខ្នង​ទប់​បាល់​បែប​​នេះ គេ​ធ្លាប់​ឃើញ​កីឡាករ​លំដាប់​​អន្តរជាតិ​​​ដូច​ជា Neymar និង Cristiano Ronaldo ធ្លាប់​ប្រើ​ម្ដង​ម្កាល​​លើ​ទីលាន៕ ​​

អត្ថបទ៖ ហេង សុធារិទ្ធិ