Barca បង្កើន​ចំណាយ​ដល់​ទៅ​ជាង ៣​ដង លើ​ការ​ទិញ​កីឡាករ​ក្នុង​រយៈពេល​ ៥​ឆ្នាំ​ចុង​ក្រោយ

  • 2019-07-15 13:47:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona បាន​ និង​កំពុង​​ចាយ​លុយ​ច្រើន​ណាស់​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ។ ក្នុង​រយៈពេល​ ៥​ឆ្នាំ​ក្រោយ​នេះ ពោល​ចាប់​ពី​រដូវ​កាល​ ២០១៤/១៥​មក ក្លឹប​កាតាឡាន់​មួយ​នេះ​ចំណាយ​ទឹកប្រាក់​អស់​ចំនួន ១.០២​ប៊ីលាន​ដុល្លារ​ ក្នុង​ការ​នាំ​ចូល​កីឡាករ​។

ចំណែក​ឯ​កាល​ពី​ ៥​រដូវ​កាល​មុន​នេះ ពោល​ពី​រដូវ​កាល ២០០៩/១០ រហូត​ដល់ ២០១៤/១៥ ក្លឹប​នេះ​ចំណាយ​ត្រឹម​តែ​ជាង ៣០០​លាន​ដុល្លារ​ទេ។

ក្នុង​រយៈពេល​ ៥​ឆ្នាំ​ចុង​ក្រោយ​នេះ ក្លឹប​មួយ​នេះ​នាំ​ចូល​កីឡាករ​ថ្លៃ​ ១០០​លាន​ដុល្លារ​ឡើង ចំនួន ៣​រូប​ហើយ គឺ​ ខ្សែ​ប្រយុទ្ធ​បារាំង Antoine Griezmann (១៣៥​លាន​ដុល្លារ) ខ្សែ​បម្រើ​ប្រេស៊ីល Philippe Countinho (១៦៨​លាន​ដុល្លារ) និង​ខ្សែ​ស្លាប​បារាំង​ Oussmane Dembele (១៤០​លាន​ដុល្លារ)។

រីឯ​រយៈពេល​ ៥​ឆ្នាំ​មុន​នេះ​វិញ អំឡុង​រដូវ​កាល ២០០៩/១០ កីឡាករ​ដែល​ Barca នាំ​មក​ថ្លៃ​បំផុត​គឺ Neymar ក្នុង​តម្លៃ​ជាង ១០០​លាន​ដុល្លារ​៕

ប្រភព៖ transfermarkt   ប្រែ​សម្រួល៖ ហ៊ីម រស្មី