តម្លៃប្រេងសាំង និងម៉ាស៊ូតឡើងថ្លៃបន្តិចបើធៀបនឹង១៥ថ្ងៃមុន
- 2019-07-16 04:16:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តម្លៃប្រេងសាំង និងម៉ាស៊ូតឡើងថ្លៃបន្តិចបើធៀបនឹង១៥ថ្ងៃមុន
ចន្លោះមិនឃើញ
ក្រសួងពាណិជ្ជកម្មឲ្យដឹងថាតម្លៃប្រេងសាំងធម្មតាចាប់ពីថ្ងៃនេះទៅដល់ថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ គឺមានតម្លៃខ្ពស់ជាងកាលពី១៥ថ្ងៃមុន១៥០រៀល ក្នុងមួយលីត្រ។
កាលពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ តម្លៃប្រេងសាំងធម្មតាមួយលីត្រថ្លៃ៣៦០០រៀល រីឯប្រេងម៉ាស៊ូតវិញតម្លៃ៣៥០០រៀល។
សម្រាប់តម្លៃថ្មីនេះ វិញ ក្រសួងបញ្ជាក់ក្នុងសេចក្ដីជូនដំណឹងរបស់ខ្លួននាថ្ងៃនេះថាតម្លៃប្រេងសាំងធម្មតាថ្លៃ៣ ៧៥០រៀល ក្នុងមួយលីត្រ រីឯប្រេងម៉ាស៊ូតវិញមានតម្លៃ៣ ៥៥០រៀលក្នុងមួយលីត្រ៕