មាន​ RAM 3 GB ថ្ម​ដល់ ៤២៣០ mAh តម្លៃ​ត្រឹម ១១៦ ដុល្លារ

  • 2019-07-16 04:18:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Realme ដែល​ជា​ម៉ាក​សាខា​របស់ OPPO បាន​ប្រកាស​ចេញ​ស្មាតហ្វូន​ស៊េរី​ថ្មី​ម៉ូដែល Realme 3i មាន​លក្ខណៈ​សម្បត្តិ​ខ្ពស់​ដោយ​មាន​តម្លៃ​ត្រឹម​ចាប់​ពី ១១៦ ដុល្លារ​ប៉ុណ្ណោះ ចាប់​ផ្ដើម​លក់​នៅ​ឥណ្ឌា​​នា​​ថ្ងៃ​ទី ២៣ កក្កដា។

ស្មាតហ្វូន​នេះ​បំពាក់​​អេក្រង់​ទំហំ ៦,២ អ៊ីញ ប្រភេទ HD+ មាន​រចនាបថ​ក្បាល​ឆក​តំណក់​ទឹក ដែល​ផ្ទុក​កាមេរ៉ា Selfie ទំហំ ១៣ MP។ ខាង​ក្រោយ​មាន​បំពាក់​កាមេរ៉ា​មេ​កម្រិត ១៣ MP មាន Aperture f/1.8 អម​នឹង​កាមេរ៉ា​វាស់​ជម្រៅ​កម្រិត​ ២ MP។

ផ្នែក​ខាង​ក្រោយ​មាន​បំពាក់​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ និង​មាន​រចនាបថ​ដូច​គ្រាប់​ពេជ្រ​ ដែល​​អាច​ទាក់ទាញ​ចិត្ត​យុវវ័យ។ វា​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប​ Helio P60 មាន​ CPU ចំនួន ៨ គ្រាប់ អម​ដោយ RAM ទំហំ ៣ GB ឬ ៤ GB ជា​មួយ​អង្គ​ផ្ទុក ៣២ GB ឬ ៦៤ GB។ រន្ធ​ដោត​មេមូរី​កាត​ក៏​មាន​ដែរ សម្រាប់​បន្ថែម​ទំហំ​អង្គ​ផ្ទុក។

ថ្ម​មាន​ទំហំ ៤២៣០ mAh ប៉ុន្តែ​សាក​ថ្ម​បាន​កម្លាំង ១០ វ៉ាត់ ប៉ុណ្ណោះ តាម​រន្ធ​ប្រភេទ microUSB ដែល​​ហួស​សម័យ​បន្តិច។ Realme 3i ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android 9 Pie ដោយ​ប្រើ​ UI ColorOS 6។

ស្មាតហ្វូន​នេះ​មាន​តម្លៃ​ ១១៦ ដុល្លារ និង ១៤៥ ដុល្លារ ខុស​គ្នា​តាម​ទំហំ RAM និង​អង្គ​ផ្ទុក ជា​តម្លៃ​លក់​នៅ​ឥណ្ឌា។ តម្លៃ​លក់ និង​ការ​ចេញ​លក់​លើ​ទីផ្សារ​ដទៃ​មិន​ទាន់​បង្ហាញ​នៅ​ឡើយ​ទេ៕​

ចុចអាន៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង