ជិតរួចហើយ! ​ទីលាន​ប្រណាំង​រថយន្ត ម៉ុង ឫទ្ធី សហការជាមួយជប៉ុន ​ចាប់​ផ្ដើម​អ៊ុត​បេទីម​ហើយ​

  • 2019-07-16 04:31:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីលាន​ប្រណាំង​រថយន្ត​របស់​ឧកញ៉ា ម៉ុង ឫទ្ធី ​ចាប់​ផ្ដើម​អ៊ុត​បេទីម​ហើយ ​ដោយ​គ្រោង​នឹង​បើក​ដំណើរការ​សាកល្បង​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ។

បើ​តាម​ការ​បង្ហោះ​របស់​ឧកញ៉ា​ ម៉ុង ឫទ្ធី ​ផ្លូវ​រត់​ប្រណាំង​រថយន្ត​ប្រជែង ២ ២១៧​ម៉ែត្រ ​ចាប់​ផ្ដើម​អ៊ុត​បេទីម​ហើយ ​ដែល​ស្ថិត​ក្នុង​តំបន់​អភិវឌ្ឍន៍​ម៉ុង​ ឫទ្ធី​សែនជ័យ​ ឃុំសែនដី​ ស្រុក​សំរោង​ទង​ ខេត្ត​កំពង់​ស្ពឺ។ ​គម្រោង​នេះ គឺ​ទទួល​បាន​ការ​សហការ​រវាង​ក្រុមហ៊ុន ម៉ុង ឬទ្ធីគ្រុប​ជាមួយ​លោក Yamamoto Japan ​ដោយ​អាច​នឹង​ចាប់​ផ្ដើម​សាកល្បង​នៅ​ដើម​ឆ្នាំ ២០២០​ខាង​មុខ។ វា​ជា​ទីលាន​ប្រណាំង​ស្ដង់ដារ​មួយ​នៅ​កម្ពុជា ដោយ​អាច​ឱ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូល​រួម​បាន។

បើ​តាម​ការ​បញ្ជាក់​កន្លង​មក​របស់​​ឧកញ៉ា​ ម៉ុង ឫទ្ធី ​គម្រោង​សាងសង់​កន្លែង​ប្រណាំង​រថយន្ត​នេះ មិនសូវ​បាន​ទទួល​ប្រាក់ចំណេញ​ច្រើន​ទេ​។ តែ​លោក យល់ថា វា នឹង​អាច​ធ្វើជា​ស្ពាន​ចម្លង ឲ្យ​មានការ​ផ្សារភ្ជាប់​ទំនាក់​ទំនង​រវាង​ក្រុម​កីឡាករ​កម្ពុជា​-​ជប៉ុន និង​កីឡាករ​ពី​បណ្ដា​ប្រទេស​ជាច្រើន​ទៀត​នៅលើ​ពិភពលោក៕

ប្រភព៖ Page ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី H.E Oknha Mong Reththy

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម