Man Utd ដាក់ Leeds ៤គ្រាប់ ក្នុង​ប្រកួត​កម្ដៅ​សាច់ដុំ​ មុនជួបយក្សអ៊ីតាលីនៅសឹង្ហបុរី

  • 2019-07-17 13:22:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Manchester United បាន​យក​ឈ្នះ​ក្លឹប​លីគ​លំដាប់​ទី ២ នៃ​អង់គ្លេស​ ក្នុង​លទ្ធផល ៤-០ កំឡុង​ពេល​ប្រកួត​មិត្តភាព​ទេសចរណ៍​របស់​ខ្លួន នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។

ខ្សែ​បម្រើ​កើត​ឆ្នាំ២០០១ កីឡាករ Mason Greenwood បាន​រក​គ្រាប់​បាល់​បើកឆាក​នៅ​នាទី​ទី ៧ ដែល​ជា​គ្រាប់​បាល់​ដំបូង​របស់​ខ្លួន ក្នុង​ក្រុម​ឈុត​ធំ។ ២០​នាទី​ក្រោយ​មក ខ្សែ​ប្រយុទ្ធ​អង់គ្លេស Marcus Rashford ក៏​បាន​បន្ថែម​មួយ​គ្រាប់ ដែល​ធ្វើ​ឲ្យ​លទ្ធផល ២-០ ត្រឹម​តង់​ទី១។

Mason Greenwood (ស្ដាំ) អបអរ​គ្រាប់​បាល់​របស់​ខ្លួន

លុះ​ចូល​តង់​ទី ២ ខ្សែ​ការពារ​ Phil Jones បាន​ដាក់​មួយ​គ្រាប់​ទៀត នៅ​នាទី​ទី ៥១។ លុះ​ដល់​នាទី​ទី៦៩ ខ្សែ​ប្រយុទ្ធ​បារាំង​ Anthony Martial បាន​ស៊ុត​បាល់​ពិន័យ​ ១១​ម៉ែត្រ ហើយ​លទ្ធផល​រក្សា​ត្រឹម ៤-០ រហូត​ដល់​ចប់​ការ​ប្រកួត។

ប្រកួត​បន្ត​របស់​ក្លឹប Manchester United គឺ​ត្រូវ​ប៉ះ​នឹង​ក្លឹប​អ៊ីតាលី Inter Milan នៅ​ប្រទេស​សិង្ហបុរី ដែល​នឹង​លេង​នៅ​ម៉ោង ៦.៣០​ល្ងាច (ម៉ោង​នៅ​កម្ពុជា) ថ្ងៃ​សៅរ៍ ទី២០ ខែ​កក្កដា​នេះ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី