Pep នឹង​ឲ្យ​កីឡាករ​ទាំង​អស់​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ក្រុម​ថ្មី​

  • 2019-07-18 02:27:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pep Guardiola នឹង​ឲ្យ​កីឡាករ​ទាំងអស់​​ជ្រើសរើស​ប្រធាន​ក្រុម​ថ្មី​ដោយ​យក​តាម​មតិ​ភាគ​ច្រើន​ បន្ទាប់​ពី​ Manchester City មិន​ទាន់​មាន​ប្រធាន​ក្រុម​​នៅឡើយ។​

ប្រធាន​ក្រុម​ចាស់​ Vincent Kompany បាន​​ចូល​និវត្តន៍​ និង​ចាកចេញ​ទៅ​ដឹកនាំ​ក្លឹប​នៅ​ប្រទេស​កំណើត​ ខណៈ​ David Silva បាន​ពាក់​ស្លាក​ប្រធាន​ក្រុម​បណ្ដោះ​អាសន្ន​កាល​​ប្រកួត​មិត្តភាព​ទល់​នឹង​ West Ham នៅ​ប្រទេស​ចិន​។​ យ៉ាង​ណា​ប្រធាន​ក្រុម​ថ្មី​នៅ​មិន​ទាន់​រើស​នៅ​ឡើយ​ត្រូវ​រង់​ចាំ​ដល់​កីឡាករ​ទាំង​អស់​ត្រឡប់​មក​​ពី​វិស្សមកាល​​សិន។​

"កីឡាករ​ទាំង​អស់​នឹង​ជ្រើសរើស​ប្រធាន​ក្រុម​ពេល​មក​ជុំ​គ្នា​ហ្វឹកហាត់​ត្រៀម​រដូវ​កាល​ថ្មី។​ នៅ​ពេល​ពួក​យើង​រួច​រាល់​ នោះ​​នឹង​ដឹង​ថា​នរណា​ជា​ប្រធាន​ក្រុម​ពិត​ប្រាកដ” Pep និយាយ​ដូច្នេះ។​ ដោយ​ឡែក​ Kevin De Bruyne រីករាយ​បើ​ខ្លួន​ត្រូវ​រើស​ជា​ប្រធាន​ក្រុម​ ប៉ុន្តែ​ខ្សែ​បម្រើ​ឆ្នើម​រូប​នេះ​គិត​ថា​ Man City មាន​កីឡាករ​ជម្រើស​ល្អ​ច្រើន​​ទៀត​ដែល​សក្ដិសម៕

ប្រភព៖ BBC   ប្រែសម្រួល៖ រ័ត្ន