មិន​គួរ​ឱ្យ​ជឿ! វីដេអូ Kubo ​ជប៉ុន ​ញាក់​ដាច់​ចង្កេះ​រាម​ច្បង​នៅ Real គេ​សរសើរ​គ្រប់​គ្នា

  • 2019-07-18 02:47:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kubo ​ឬ​បង​ប្អូន​ស្គាល់​ឈ្មោះ​ក្រៅ​ថា Messi ​ជប៉ុន ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង អំឡុង​ពេល​ហ្វឹកហាត់​ជាមួយ​ក្រុម​ធំ Real Madrid ​នៅ​កាណាដា។

កីឡាករ​វ័យ​១៨​ឆ្នាំ​នេះ ទើប​តែ​ហាត់​បាន​ប៉ុន្មាន​ថ្ងៃ​ទេ ប៉ុន្តែ​រូបគេ​អាច​ទាក់ទង​និង​យល់​ចិត្ត​គ្នា​ច្រើន​ជាមួយ​កីឡាករ​ដទៃ​ទៀត ព្រោះ Kubo ​អាច​និយាយ​អង់គ្លេស​ល្អ ​និង​ថែម​ទាំង​ចេះ​អេស្ប៉ាញ​ទៀត​ផង។ សមាជិក​ក្នុង​ក្រុម សុទ្ធ​តែ​សរសើរ​ពី​ចង្វាក់​លេង​របស់​គេ ​ជា​ពិសេស​ការ​អូស​បាល់​កាត់​ខ្សែ​ការពារ​តែ​ម្ដង។ ជាក់​ស្ដែង សូម្បី Marcelo ​ក៏​ទប់​កីឡាករ​វ័យ​ក្មេង​រូប​នេះ​មិន​ជាប់​ដែរ ពេល​ខ្លះ។

បើ​​និយាយ​ពី​បច្ចេកទេស​បញ្ចប់​ទី​វិញ ​រឹត​តែ​ល្អ​ថែម​ទៀត។ Navas ​ដាច់​ចង្កេះ​សឹង​តែ​រហូត​ទៅ​ហើយ ​ឱ្យ​តែ Kubo ​ស៊ុត​ម្ដង​ណា​ក៏​ដោយ។ ​ចង់​ដឹង​ថា​សមត្ថភាព​គេ​ល្អ យ៉ាង​ណា​ខ្លះ ​មើល​វីដេអូ​ខ្លី​ៗ​នេះ​សិន​ទៅ៖

អត្ថបទ៖ ប្រុស យុទ្ធ