កីឡាករ​អង់គ្លេស ៧​រូប​ចុង​ក្រោយ​ដែល​ប្រកប​អាជីព​នៅ La Liga

  • 2019-07-18 13:28:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាង​ក្រោម​នេះ ជា​កីឡាករ​សញ្ជាតិ​អង់គ្លេស​ទាំង​ ៧រូប​ចុង​ក្រោយ​ ដែល​ប្រកប​អាជីព​នៅ​លីគ​កំពូល​អេស្ប៉ាញគិត​មក​ទល់​ពេល​នេះ៖

១. Kieran Trippier៖ ខ្សែ​ការពារ​ស្លាប​រូប​នេះ ផ្លាស់​ពី​ក្លឹប Tottenham Hotspur ទៅ​កាន់​ក្លឹប Atletico Madrid នៅ​ឆ្នាំ​២០១៩។

២. Patrick Roberts៖ ខ្សែ​បម្រើ​រូប​នេះ ផ្លាស់​ពី​ក្លឹប Manchester City ទៅ​កាន់​ក្លឹប Girona ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​នៅ​រដូវ​កាល​​២០១៨/១៩។

៣. Charlie I'anson៖ ខ្សែ​ការពារ​​រូប​នេះ ផ្លាស់​ពី​ក្លឹប Grimsby Town ទៅ​កាន់​ក្លឹប Elche នៅ​ឆ្នាំ​២០១៣។

៤. Jermaine Pennant៖ ខ្សែ​ស្លាប​រូប​នេះ ផ្លាស់​ពី​ក្លឹប Liverpool ទៅ​កាន់​ក្លឹប Real Zaragoza នៅ​ឆ្នាំ២០០៩។

៥. Jonathan Woodgate៖ ខ្សែ​ការពារ​រូប​នេះ ផ្លាស់​ពី​ក្លឹប Newcastle United ទៅ​កាន់​ក្លឹប Real Madrid នៅ​ឆ្នាំ​២០០៤។

៦. Michael Owen៖ អតីត​ខ្សែ​ប្រយុទ្ធ​​រូប​នេះ ផ្លាស់​ពី​ក្លឹប Liverpool ទៅ​កាន់​ក្លឹប Real Madrid នៅ​ឆ្នាំ​២០០៤។

៧. David Bechkham៖ អតីត​ខ្សែ​​បម្រើ​រូប​នេះ ផ្លាស់​ពី​ក្លឹប Manchester United ទៅ​កាន់​ក្លឹប Real Madrid នៅ​ឆ្នាំ​២០០៣៕

ប្រភព៖ BT Sport

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម