ការអានសៀវភៅមុនចូលគេង ជួយ​សុខភាព​អ្នក​អាន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល

  • 2019-07-19 12:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​អាន​សៀវភៅ​មុន​ចូល​គេង​ត្រូវបាន​អ្នក​ស្រាវជ្រាវ​ចាត់​ទុក​ថាបាន​ជួយ​ឲ្យ​អ្នក​អាន​កាត់​បន្ថយ​Stress និង​អាច​គេងលក់​បាន​ស្រួល​ទៀត​ផង។

ការសិក្សា​មួយ​បង្ហាញ​ថា​ការអានសៀវភៅ​ជួយ​ប្រ​ឆាំង​នឹង​ជំងឺ​គេង​មិន​លក់។ ​គ្រាន់តែអាន​សៀវភៅ​ប្រាំមួយ​នាទី​មុន​ចូល​គេង​ជួយ​ឲ្យ​អ្នក​អាន​កាត់បន្ថយStress បានរហូត​ដល់​៦៨ភាគរយ ច្រើន​ជាង​ទទួល​ទាន​កាហ្វេ ​ឬ​ស្ដាប់​តន្រ្តីទៅទៀត។

ការ​អាន​សៀវភៅ​ធ្វើ​ឲ្យ​ចិត្ត​អ្នកអានទាក់ជាប់​ទៅ​នឹង​ពាក្យ​​ពេចន៍​នៅ​ក្នុង​សៀវ​ភៅ​ ដែល​​ធ្វើ​ឲ្យរាងកាយ​អ្នកអានបាន​សម្រាក និង​កាត់​បន្ថយ​ភាព​តានតឹង និង​នាំ​ឲ្យ​អ្នកអាន​អាច​គេងលក់ស្រួល៕​

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ទូច សុខា