ថេណា ត្រៀម​ធ្វើ​សាក្សី​នៃ​ត្រកូល​ថ្មី​របស់ Vivo ជា​មួយ​រង្វាន់​សន្ធឹកសន្ធាប់

  • 2019-07-19 10:45:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ថ្ងៃទី​ ២០ ​កក្កដា ២០១៩ ខាងមុខ​នេះ ក្រុមហ៊ុន​ស្មា​ត​ហ្វូន Vivo នឹង​ធ្វើការ​បើក​សម្ពោធ​ទៅ​ទៅលើ​ស្មា​ត​ហ្វូននៃ​ត្រកូល S ម៉ូ​ឌែ​ល Vivo S1​ ដោយ​​មាន​ការចូលរួម​ពី​សំណាក់​តារា​​ល្បីៗ​ជាច្រើន​ដួង​ និង​លោក ថេណា ផង​ដែរ។

ព្រឹត្តិការណ៍​នៃ​ការ​ប្រគំ​តន្ត្រី Vivo S1 Concert នេះ​នឹង​ត្រូវ​បើក​ឲ្យ​ចូលរួម​ដោយ​ស៊េរី​ចាប់​ពី​វេលា​ម៉ោង​៧ យប់ត​ទៅ នៅ​ក្នុង​ស្ទូឌីយោ​ទូរទស្សន៍​ហង្ស​មាស HDTV ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ​ស៊ី​ធី​ជាន់ទី​២​។

ទូរសព្ទ​ស៊េរី​ថ្មី​នេះ​ នឹង​ត្រូវ​បើក​ឲ្យ​កុម្ម៉ង់​ទុក​មុន​ចាប់​ពី​ថ្ងៃ ទី​២១ ខែកក្កដា ឆ្នាំ​២០១៩ ​នៅ​ផ្សារ​ទំ​នើប​អ៊ីអន​ម៉​ល​ជាន់​ផ្ទាល់​ដី Center Court ជិត Brown Coffee ដែល​ធ្វើឡើង​ចាប់ពី​ម៉ោង​១០ ព្រឹក រហូតដល់​ម៉ោង​១០ យប់។ សម្រាប់​អ្នក​ដែល​ធ្វើការ​កុម្ម៉ង់​ទុក​មុន នឹង​ទទួល​បាន​នូ​វ​កាដូ​បន្ថែម​ដូចជា កែវ​ពង្រីក​(Video Smartphone) Sim Smart ដែល​មានតម្លៃ ៥៤ ដុល្លា ដោយ​ឥតគិតថ្លៃ ជាមួយ​នឹង​គ​ម្រោង Smart ធំ​ហ្មង​១២ សប្តាហ៍​ចាប់ពី​ថ្ងៃទី​២១ រហូត​ទៅដល់​ថ្ងៃទី ​២៦ កក្កដា ២០១៩​។

ចំពោះ​អ្នក​ដែល​បាន​មក​ធ្វើការ​កុម្ម៉ង់​ទុក​មុន​ផ្ទាល់​នៅឯ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល សែន​សុខ​ស៊ី​ធី ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៩ នឹង​ឱកាស​ពិសេស​បន្ថែម​លើស​ពី​នេះ​ទៅទៀត​ជា​មួយ​នឹង​ការ​ទទួល​បាន​​នូវ​ការ​ចាប់​ឆ្នោត​ផ្សង​សំ​ណា​ង​ ១ សន្លឹក​ដែល​មានឱកាស​ឈ្នះ ​១០០% ដូចជា​៖

  • ទូ​ទឹកកក​
  • កាស ប្លូធូ​
  • ម៉ាស៊ីន​គាប​ផ្លែឈើ និង​រ​ង្វាន់​ផ្សេងៗ​ជាច្រើន​ទៀត​...!​

Vivo S1 មាន​​លក្ខណៈសម្បត្តិ​មួយ​ចំ​នួន​របស់៖

  • មាន​រូបរាង​បែប Gradient​
  • មាន​អេក្រង់​ជា​ប្រភេទ​ឆក​បែប​តំណ​ក់ទឹក ទំហំ 6.38 អ៊ី​ញ ជា​ប្រភេទ Super AMOLED អាច​បង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត 1080¬×2340 FHD+ លាតសន្ធឹង​ប្រមាណ 90% នៃ​ផ្ទៃ​ខាងមុខ និង​មាន​កម្រិត Aspect Ratio 19.5:9​
  • ដំណើរការដោយ Android 9.0 Oreo និង​ស្រោប​ខ្លួន​ដោយ FunTouch OS 9​
  • ដំណើរការដោយ​ប្រព​ន្ធ័ octa-core ដែល​រចនា​មក​មាន​ទំហំ 12nm និង​មាន​ល្បឿន 2.0GHz​
  • ដំណើរកា​រស៊ីម​កាត​បាន​ពីរ + ទ្រ​ទ្រ​ង់ 4G​
  • មាន​រ៉េ​ម​ទំហំ 6GB និង​មាន​អង្គ​ផ្ទុក​ទិន្ន​ន័យក្នុង​ម៉ាស៊ីន 128GB + ថែម​ក្រៅ​បាន 256GB​
  • កាមេរ៉ា​ក្រោយ 3 គ្រាប់ (16MP + 8MP + 2MP) Ai Super Wide-Angle Camera និង​កាមេរ៉ា​មុខ​ទំហំ 32MP​
  • ប្រព័ន្ធ​សុវត្ថិភាព​: បច្ចេកវិទ្យា​ស្កេន​ក្រយៅដៃ​នៅលើ​អេក្រង់ + ស្កេន​មុខ​
  • មាន​កម្លាំង​ថ្ម 4500 mAh៕

អត្ថបទ៖ សុខណា