Conte សារភាព​ត្រង់​ៗ​ថា​​ចូលចិត្ត​ Lukaku

  • 2019-07-19 11:52:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ក្លឹប​ Inter Milan លោក Antonio Conte បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​ចូលចិត្ត​ខ្សែ​ប្រយុទ្ធ​បែលហ្សិក​កីឡាករ Romelu Lukaku ហើយ​វា​ជា​ការ​សំខាន់​ណាស់​សម្រាប់​ Inter ក្នុង​ការ​ទិញ​ចូល​កីឡាករ​ Manchester United រូប​នេះ​។

លោក​បាន​លើកឡើង​ថា​៖ "​ អស់​លោក​អ្នក​សារព័ត៌មាន​ដឹង​ច្បាស់​ហើយ​ថា ខ្ញុំ​ចូលចិត្ត​ Lukaku ហើយ​កាល​ពី​ខ្ញុំ​នៅ Chelsea ខ្ញុំ​ក៏​ព្យាយាម​ហៅ​គេ​មក​លេង​ជាមួយ​ដែរ។ ខ្ញុំ​និយាយ​ម្ដង​ទៀត​ថា ថ្ងៃ​នេះ Lukaku ជា​កីឡាករ​ Manchester United ហើយ​ខ្ញុំ​គោរព​ក្លឹប​មួយ​នេះ " ។

Conte បាន​បន្ត​ថា​៖ " ខ្ញុំ​ចាត់​ទុក​គេ​ជា​កីឡាករ​សំខាន់​ ដើម្បី​ពង្រឹង​ក្លឹប​ Inter Milan។ យើង​នឹង​បន្ត​តាមដាន​ថា នឹង​មាន​អ្វី​កើត​ឡើង​បន្ត​ទៀត​ " ។

បើ​តាម​សារព័ត៌មាន​ Sky Sports បាន​ឲ្យ​ដឹង​ថា Inter Milan បាន​ដាក់​សំណើ​ទិញ​យក​ Lukaku ក្នុង​តម្លៃ​៧៩​លាន​ដុល្លារ​ តែ​ក្លឹប​ Manchester United ចង់​លក់​ក្នុង​តម្លៃ​ជាង ៩៤​លាន​ដុល្លារ​៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី