Atletico លក់​ដី​ស្តាត​ចាស់​របស់​ខ្លួន បាន​តម្លៃ​ស្មើ​ Real ទិញ Hazard

  • 2019-07-19 13:25:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡដ្ឋាន​ Vincente Calderon ត្រូវ​បាន​ក្រុមហ៊ុន​អចលនទ្រព្យ​ចំនួន ២ គឺ ក្រុម​ហ៊ុន Azora និង​ក្រុមហ៊ុន CBRE ក្នុង​តម្លៃ​ជាង ១១៣​លាន​ដុល្លារ។

ដី​កីឡដ្ឋាន​នេះ មាន​ទំហំ ៣៥,០០០ម៉ែត្រ​ក្រឡា ឬ ត្រូវ​នឹង​ ៣.៥ហិចតា ដែល​នឹង​កែប្រែ​ទៅ​ជា​គេហដ្ឋាន​ចំនួន ៣៤០​ខ្នង។

ការ​លក់​ដី​កីឡដ្ឋាន​នេះ​គឺ​បាន​ស្មើ​នឹង​ តម្លៃ​ដែល​ក្លឹប​ Real Madrid នាំ​ចូល​ខ្សែ​ស្លាប​បែលហ្សិក​កីឡាករ Eden Hazard ដោយ​ទិញ​ក្នុង​តម្លៃ​ជាង ១១៣​លាន​ដុល្លារ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្លឹប​ Atletico Madrid បាន​ផ្លាស់ប្ដូរ​កីឡដ្ឋាន​មក​កាន់ Wanda Metropolitano នៅ​ឆ្នាំ២០១៧ ក្រោយ​ពី​កែសម្រួល​អស់​ជាង ៤​ឆ្នាំ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី