អស្ចារ្យ​មែនទែន! Mario និង​តារា​ខ្មែរ​ជា​ច្រើន​រូប​ធ្វើ​ឲ្យ​កក្រើក​​ពេញ​ឆាកតន្ត្រីយប់មិញ

  • 2019-07-20 04:04:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ម្សិល​មិញ​​ ​កម្មវិធី​គម្រប់​ខួប​ ៤ឆ្នាំ របស់ទូរទស្សន៍​ភី​អិន​អិន​ បាន​រៀបចំ​ឡើង​យ៉ាង​កក្រើក​ផ្ដល់​ជូន​នូវ​ភាព​រីករាយ​ឥត​ដែន​កំណត់​ដល់​ទស្សនិកជន ក៏​ដូចជា​​អ្នក​គាំទ្រ​បាន​ចូល​រួម​ ។ ការ​ទទួល​បាន​បទពិសោធន៍​ថ្មីៗ ក្នុង​វិស័យ​សិល្បៈ និង​កម្សាន្ត ដែល​សម្ដែង​រួម​គ្នា​ជា​មួយ​សិល្បៈ​កម្ពុជា និង​សិល្បៈ​មក​ពី​ប្រទេស​ថៃ។

ក្នុង​​​កម្មវិធី​មាន​ការចូលរួម​ពី​តារាល្បី​ៗ​ដូច​ជា៖ កញ្ញា ស៊ីន យូប៊ីន លោក ខាត់​ វៃហាំង លោក​ អេតវីន លោក ឌីឌី និង​តារា​ចម្រៀង Original Song គឺ​លោក ជី ដេវីត​ ក្រុម​ចម្រៀង SmallWorld Smallband ព្រម​ទាំង​មានវត្តមាន​របស់​តារា​សម្ដែង​ថៃ​ Mario Maurer។

Mario Maurer បាន​លេង​ស្ទីលអាវ​ធំ​ជា​មួយ​និង​ស្បែក​ជើង ប៉ាត់តា​ពណ៌ស​ដែល ធ្វើ​អោយ Fan Fan កាន់​តែ​ក្ដុកក្ដួល​​​​ក្នុង​អារម្មណ៍​ពេល​បាន​ជួប​លោក​ផ្ទាល់។ អ្វីដែលរំភើបទៅទៀតនោះគឺ លោក​បាន​មក​ ច្រៀង​ចម្រៀងយ៉ាងពិរោះ និងលេង​ល្បែង​កម្សាន្ត​ព្រមទាំង ផ្ដល់​ឱកាស​ដល់​អ្នក​គាំទ្រ​ថត​រូប​ផ្ទាល់​ជាមួយ​លោក​ផង​ដែរ។

វត្តមាន​ដ៏​ច្រើន​កុះករ​ របស់​អ្នក​ចូល​រួម​គ្រប់​ស្រទាប់​វណ្ណៈ​បាន​ធ្វើ​ឲ្យ ​មាន​ភាព​សប្បាយ​រីករាយ​ ហោរ​លាន់​ទ្រហឹង​ពេញ​សាល​ The Primer សែន​សុខ ព្រោះ​បាន​ជួប​តារា ដែល​ខ្លួន​ស្រលាញ់​ដោយ​ផ្ទាល់​នៅ​ក្នុង​កម្មវិធី ជំនួប​តារា​ភីអិនអិន ( Thai star meet and greet 2019 ) ។ ​

​អ្នក​ចូល​រួម​មិន​ត្រឹម​តែ​ទទួល​បាន​ភាព​សប្បាយ​រីករាយ​ប៉ុណ្ណោះ​ទេ​ តែគ្រប់​គ្នា​និង​ទទួល​បាន​រង្វាន់​ជា​ទីគាប់ចិត្ត​ក្នុង​ពេល​តែ​មួយ គឺ​ការ​ពេញ​ថ្លើម ជក់​ចិត្ត​ដិតអារម្មណ៍ នឹង​សមត្ថភាព​សម្ដែង​ប្រកប​ដោយ​ទេព​កោសល្យ​របស់​តារា​គ្រប់​ដួង​ដែល បង្ហាញ​ខ្លួន​រៀង​គ្នា​តាម​លំដាប់​មក​អង្រួន​ឆាក​តន្ត្រី​ឲ្យ​កាន់​តែ​អស្ចារ្យ។​​

​​​អំឡុង​ពេល​៤ឆ្នាំ​ ចាំ​តាំងពី​ដំណើរ​ការ​ផ្សាយ​សាកល្បង​នា​ឆ្នាំ ២០១៥ រហូត​មក​ដល់​បច្ចុប្បន្ន​ទូរទស្សន៍PNNបាន​ទទួល​ការ​គាំទ្រ និង​ទំនុកទុកចិត្ត ពី​សំណាក់​ទស្សនិកជន​ទើប​ធ្វើឲ្យ​ស្ថាប័ន​ទូរទស្សន៍​នេះ​ឈាន​មុខ​គេ​ទាំង​ផ្នែក ព័ត៌មាន សិល្បៈ​កម្សាន្ត កីឡា ភាពយន្ត​បរទេស និង​ភាពយន្ត ក្នុង​ស្រុក។ មួយ​វិញ​ទៀត​ស្ថានីយ​ក៏​កំពុង​តែ​បន្ត​ផលិត​នូវ​រឿង​ភាគ​ខ្មែរ​​ ដែល​ប្រកប​ដោយ​គុណ​ភាព​ជូន​ដល់​ទស្សនិកជន​ផង​ដែរ។

អត្ថបទ៖ សុខុន សុម៉ាភាវី