BTS តែ​មួយ​ក្រុម ​លក់​បាន​ច្រើន​ជាងផលិតកម្ម​ធំ ៣ របស់​កូរ៉េ​ទៅ​ទៀត​

  • 2019-07-21 06:13:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ពេល​ដែល​ក្រុម​ចម្រៀង K-Pop តែ​មួយ​ក្រុម អាច​ធ្វើ​បាន​ល្អ​ជាង​ផលិតកម្ម​ធំ​ទាំង​បី​របស់ (SM, JYP និង YG) K-Pop គេ​ដឹង​ច្បាស់​ហើយ​គ្រប់​យ៉ាង​កំពុង​តែ​ផ្លាស់​ប្ដូរ។

ផ្អែក​តាម​ Gaon បាន​ឲ្យ​ដឹង​ថា​​ BTS ​ក្រុម​ចម្រៀង​របស់​ផលិតកម្ម Big Hit អាច​លក់​អាល់ប៊ុម​ចម្រៀង​បាន​ច្រើន​ជាង​ ផលិតកម្ម​ធំ​​ទាំង​បី នៅ​ក្នុង​​រយៈពេល ៦ ខែ​ដំបូង​នៃ​ឆ្នាំ ២០១៩ នេះ។ ទិន្នន័យ​បង្ហាញ​ថា​​ក្រុម​បុរស BTS អាច​លក់​អាល់ប៊ុម​ចម្រៀង​បាន​ ៤ ៨៤៣ ៧៨២ បន្ទះ ខណៈ​ដែល​ SM លក់​បាន​ ១ ៣៩៣ ៩៤០ បន្ទះ, ផលិតកម្ម JYP លក់​បាន​ ១ ២១០ ៩៥៨ បន្ទះ និង​ផលិតកម្ម YG លក់​បាន​ ៥៤២ ២៥៧ បន្ទះ។

គួរ​ចាប់​អារម្មណ៍​ដែរ​នោះ​ផលិត Pledis ដែល​ជា​ជម្រក​របស់​​ក្រុម Seventeen និង NU'EST បាន​ហក់​ឡើង​ខ្លាំង​ អាច​លក់​អាល់ប៊ុម​ចម្រៀង​បាន ៨១៧ ០៥២ បន្ទះ ច្រើន​ជាង​ផលិតកម្ម YG ដែល​ជា​ផលិត​ក្នុង​ចំណោម​ផលិតកម្ម​ធំ​ទាំង ៣ ទៅ​ទៀត៕

ចុចអាន ៖

ប្រភព៖ kpopmap   ប្រែ​សម្រួល៖ សុខហេង