លេចមុខក្រុមអាវស ចេញមកកម្ទេចបាតុករហុងកុង បណ្ដាលឲ្យរបួសជិត ៤០នាក់ (មានវីដេអូ)

  • 2019-07-22 02:42:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មនុស្ស ៣៦​រង​របួស ក្រោយ​ផ្ទុះ​ជម្លោះ​ហិង្សា​នៅ​ផ្លូវ​រថភ្លើង​នៃ​ទីក្រុង​ហុងកុង​កាល​ពីយប់​ថ្ងៃ​អាទិត្យ​នេះ។

យោង​តាម​សារព័ត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ស្ថានីយ​រថភ្លើង Yeun Long MTR ក្រោយ​ពេល​ដែល​លេច​មុខ​ក្រុម​មនុស្ស​ពាក់​អាវ​ពណ៌​ស​នៅ​វេលា​កណ្ដាល​អាធ្រាត្រ​ ចេញ​មក​បង្ក្រាប​ក្រុម​បាតុករ​នៅ​មុខ​ច្រក​ចូល ព្រម​ទាំង​អ្នក​ដំណើរ​តាម​ផ្លូវ និង​អ្នក​កាសែត​ផង​ដែរ។ ក្នុ​ងហេតុការណ៍នេះ គេ​មិន​ឃើញ​មាន​ប៉ូលិស​ណា​ម្នាក់​ចូលរួម​ពាក់​ព័ន្ធ​នោះ​ទេ រហូត​ដល់​ម៉ោង ២៖៣០​នាទី​រំលង​អាធ្រាត្រ ហើយ​ប្រជាជន​ក្នុង​តំបន់​ជា​ច្រើន​បង្ហាញ​ការ​ខឹង​សម្បារ​នឹង​ប៉ូលិស​ដែល​អនុញ្ញាត​ឲ្យ​ក្រុម​អាវ​ស​បង្ក​ចលាចល។

ក្រោយ​កើត​ហេតុ មនុស្ស​យ៉ាង​ហោច ៣៦​នាក់​រង​របួស​ដោយ​ក្នុង​នោះ ៣​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​សម្រាក​ព្យាបាល។ ជាមួយគ្នា រដ្ឋាភិបាល​ក្រុង​ហុងកុង បាន​ធ្វើ​ការ​ថ្កោលទោស​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​អំពើ​ហិង្សា​របស់​ក្រុម​អាវ​ស ដែល​ចេញ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​កាល​ពី​យប់​មិញ​ផង​ដែរ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Scmp   ប្រែ​សម្រួល៖ រ័ត្ន