មកដឹងមូលហេតុ Floyd បង្ហាញខ្លួនលើសង្វៀនក្នុងការប្រកួតរបស់ Pacquiao
- 2019-07-22 03:02:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងមូលហេតុ Floyd បង្ហាញខ្លួនលើសង្វៀនក្នុងការប្រកួតរបស់ Pacquiao
ចន្លោះមិនឃើញ
Floyd Mayweather បានឡើងឈរលើរេញក្នុងការប្រកួត Manny Pacquiao យកឈ្នះ Keith Thurman ក្នុងទីក្រុង Las Vegas កាលពីម្សិលមិញ ដើម្បីពង្រឹងក្ដីសង្ឃឹមស្វែងរកការប្រកួតម្ដងទៀត។
កីឡាករអាមេរិកវ័យ៤២ឆ្នាំ បានចូលរួមនៅកីឡដ្ឋាន MGM Grand Garden Arena ដើម្បីពិភាក្សាពីសក្ដានុពលការប្រកួតលើកទីពីររវាង គេនឹង Pacquia។ អ្នកប្រដាល់ហ្វីលីពីនវ័យ៤០ឆ្នាំបានយកឈ្នះពិន្ទុលើ Thurman ដណ្ដើមបានខ្សែក្រវាត់ WBA Super Welterweight។
ការបង្ហាញខ្លួនរបស់ Mayweather ដែលចូលនិវត្តន៍ពីពិភពប្រដាល់បានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងចំពោះអ្នកទស្សនា។ គេបានអង្គុយមើលការប្រកួតរបស់ Pacquiao យ៉ាងស្ងៀមស្ងាត់។ កាលពីខែ ឧសភា ឆ្នាំ ២០១៥ Floyd ធ្លាប់បានយកឈ្នះ Pacquiao ដោយឯកច្ឆន្ទ ដែលការប្រកួតនេះនេះឲ្យឈ្មោះថា "Fight Of The Century"៕